កញ្ញា សុជាតា និង កញ្ញា ភ័ណ្ឌជា ថ្លែងថា ការលេងវាយសីពិតជាមានសារៈទាំងការផ្ដល់នូវសុខភាពល្អ និងបង្កើតមិត្តភាព សប្បាយរីករាយជាមួយគ្នា។ បុគ្គលិកក្រុមហ៊ុនឯកជនទាំង២រូបប្រាប់ថា បានចាប់ផ្ដើមលេងកីឡាវាយសីរយៈពេលជាង១ឆ្នាំមកហើយ ដើម្បីភាពសប្បាយរីករាយ សុខភាពល្អ និងមានភាពរវាសរវៃ។
បន្ទាប់ពីបានលេងលក្ខណៈសុខភាពកន្លងមក កញ្ញា សុជាតា និង កញ្ញា ភ័ណ្ឌជា ក៏បានចាប់ដៃគ្នាចូលរួមការប្រកួតកីឡាវាយសីមិត្តភាពសសយករាជធានីភ្នំពេញ នាពេលថ្មីៗនេះ ដើម្បីមានឱកាសបង្កើតមិត្តភាពកាន់តែច្រើនថែមទៀត។
កញ្ញា សុជាតា និង កញ្ញា ភ័ណ្ឌជា បញ្ជាក់ថា ទោះបីមិនទទួលបានជោគជ័យក្នុងការប្រកួតលើកដំបូងនេះ ក៏អ្នកទាំង២មិនស្ដាយឡើយ ព្រោះតែចង់លេងដើម្បីសុខភាពប៉ុណ្ណោះ។ អ្នកទាំង២ក៏បានលើកទឹកចិត្តមហាជនចូលរួមលេងកីឡាឱ្យបានច្រើនដើម្បីទទួលបានសុខភាពល្អ៕
