ឆន្ទៈចង់បានលទ្ធផលល្អនៅ SEA V Cup ជាកត្តាដ៏ចម្បងដែលសួន ចាន់ណារ៉ូ សម្រេចចិត្តវិលចូលជម្រើសជាតិបាល់ទះវិញ
អ្នកប៉ះសេឆ្នើម សួន ចាន់ណារ៉ូ ទម្លាយថា មូលហេតុដែលធ្វើឱ្យរូបគេសម្រេចចិត្តវិលចូលក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា សាជាថ្មី ដោយសារតែចិត្តឈឺចាប់នឹងបរាជ័យរបស់ក្រុមនៅ SEA V Cup កាលឆ្នាំ២០២៥ ដូច្នេះហើយគេចង់ជួយឱ្យក្រុមទទួលបានលទ្ធផលល្អក្នុងការប្រកភួតឆ្នាំ២០២៦ នេះ យ៉ាងហោចណាស់ក៏បញ្ចប់នៅ Top 3 ដែរ។ តែលទ្ធផលជាក់ស្ដែងពិតជាលើសពីការរំពឹងទុក គឺក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជាបានឈ្នះជើងឯក SEA V Cup ជើងទី១។
សួន ចាន់ណារ៉ូ ដែលបានចូលនិវត្តន៍កាលចុងឆ្នាំ២០២៤នោះ សង្កត់ធ្ងន់ថា ការវិលត្រលប់មកវិញនេះ អាចនឹងបន្តទៅមុខទៀត ឬយ៉ាងណា អាស្រ័យលើកត្តាសុខភាព ខណៈរូបគេនៅតែចង់ជួយប្រទេសជាតិតទៅមុខទៀត៕
