សហព័ន្ធប្រដាល់សកលកម្ពុជា លក់អាវរៃអង្គាសប្រាក់ គាំទ្រក្រុមជម្រើសជាតិ
សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានប្រកាសបើកយុទ្ធនាការលក់អាវ ដើម្បីស្វែងរកមូលនិធិយកទៅគាំទ្រ និងទ្រទ្រង់ដល់សកម្មភាពរបស់ក្រុមជម្រើសជាតិ។ យោងតាមប្រសាសន៍របស់លោក ជា លីមីង អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានឱ្យដឹងថា ថវិកាទាំងអស់ដែលទទួលបានពីការលក់អាវនេះ នឹងត្រូវយកទៅប្រៀបចំ និងបង្កើនសមត្ថភាពកីឡាករ-កីឡាការិនី សម្រាប់ការត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍សំខាន់ៗនាពេលខាងមុខ។


