ស្មាត់យន់ មិនសូវចេញប្រកួតក្រៅផ្លូវការដូចមុន ដោយសារបញ្ហាចង្កេះ

0 នាទីអាន

បញ្ហាឡើងទម្ងន់ និងបញ្ហាចង្កេះ គឺជាកត្តាប្រឈមចម្បងដែលកីឡាករបាល់ទះ ទុយ កុសល ចេញប្រកួតប្រជែងលក្ខណៈក្រៅផ្លូវការដូចមុន។

ឆ្លើយតបទៅនឹងបញ្ហានេះក្រោយការប្រកួតក្រៅផ្លូវការមួយនៅម្ដុំគួរស្រូវនាពេលថ្មីៗនេះ កីឡាករល្បីឈ្មោះហៅឈ្មោះហៅក្រៅថា ស្មាត់យន់ បញ្ជាក់ថា បានត្រឹមតែលេងការប្រកួតគូល្មមៗប៉ុណ្ណោះ មិនអាចដល់គូធំៗដូចមុនបានទេ ហើយក៏មិនអាចរ៉ាប់រងបាល់ម៉ាត់ផ្ដាច់បានដែរ។

ស្មាត់យន់ ជាកីឡាករឆ្នើមមួយរូបប្រចាំក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស និងអ្នកលំដាប់កំពូលមួយរូបក្នុងការប្រកួតក្រៅផ្លូវការ៕