កីឡាការិនី Sofia ដៃ Mid Lane ក្រុមកីឡាអេឡិចត្រូនិក Queen Phoenix ថ្លែងថា ការសម្រេចចិត្តចូលលេងកីឡាមួយនេះ ព្រោះតែឃើញបុរសៗប្រកួតប្រជែងគ្នាខ្លាំង ហើយនាងចង់បង្ហាញថា នារីខ្មែរក៏មានសក្ដានុពលលើឆាកអន្តរជាតិដែរ។
Sofia បានរួមចំណែកជួយក្រុម Queen Phoenix ឈ្នះជើងឯក MLBB នារី រដូវកាលទី៤ថ្មីៗ និងកំពុងប្រកួតប្រជែងក្នុង MPL Cambodia Season 11៕
