សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាទទួលបានអំណោយជាហ្គង់ចំនួន១២កេសពីសហព័ន្ធកីឡាប្រដាល់សកលអន្តរជាតិ (IBA)។
លោក ជា លីមីង អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ថ្លែងថា សហព័ន្ធនឹងយកអំណោយដ៏សំខាន់នេះជាជំនួយបន្តដល់ក្លិបប្រដាល់សកលនៅកម្ពុជា និងកីឡាករ កីឡាការិនីដែលបានចូលរួមការប្រកួតកីឡាជាតិឆ្នាំ២០២៦។
លោក ជា លីមីង បានថ្លែងអំណរគុណដល់សហព័ន្ធកីឡាប្រដាល់សកលអន្តរជាតិដែលតែងតែឧបត្ថម្ភដល់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា៕
