រដូវក្ដៅដែលមានកម្ដៅ និងសំណើមខ្ពស់ អាចធ្វើឱ្យការរត់ប្រែជាពិបាក និងឆាប់អស់កម្លាំង។ ទាំងនេះជាធីបសាមញ្ញៗដើម្បីជួយអ្នករក្សាលំនឹងការហ្វឹកហាត់ដោយសុវត្ថិភាព៖
ជាបឋមជ្រើសរើសពេលរត់ឱ្យបានត្រឹមត្រូវ៖ គួររត់នៅពេលព្រឹកព្រលឹម ឬក្រោយម៉ោង ៦ ល្ងាច ដើម្បីជៀសវាងការខ្សោះជាតិទឹក និងកាត់បន្ថយគ្រោះថ្នាក់ពីជំងឺផ្ដាសាយដោយកម្ដៅថ្ងៃ (Heatstroke) ព្រោះអាកាសធាតុក្ដៅធ្វើឱ្យបេះដូងធ្វើការងារខ្លាំងជាងធម្មតា។
បន្ថយល្បឿន និងអាំងតង់ស៊ីតេ៖ កុំបារម្ភបើល្បឿនរត់របស់អ្នកធ្លាក់ចុះពេលថ្ងៃក្ដៅ។ រាងកាយត្រូវការថាមពលច្រើនដើម្បីបញ្ចេញកម្ដៅ ដូច្នេះគួរផ្តោតលើការរត់ស្រាលៗ (Light runs) ឬរត់ហាត់កម្លាំងបន្តិចបន្តួចវិញ។
កម្ដៅសាច់ដុំឱ្យបានល្អ៖ ការធ្វើចលនាតិចៗ ឬកម្ដៅសាច់ដុំមុនពេលរត់ ជួយឱ្យរាងកាយទម្លាប់នឹងកម្ដៅ កាត់បន្ថយការរហែកសាច់ដុំ រមួលក្រពើ និងផ្ទុកកម្ដៅហួសហេតុ។ ក្រោយរត់រួច គួរធ្វើការបន្ធូរបន្ថយ (Cool down) ដើម្បីឱ្យបេះដូងនិងសីតុណ្ហភាពរាងកាយត្រឡប់មកធម្មតាវិញ។
ផឹកទឹក និងបំពេញសារធាតុរ៉ែ (Electrolytes)៖ ការបាត់បង់ញើសពី ១ ដល់ ៣ លីត្រក្នុងមួយម៉ោង អាចធ្វើឱ្យអ្នកឆាប់អស់កម្លាំង។ សម្រាប់ការរត់លើសពី ៤៥នាទី គួរផឹកទឹកដែលមានផ្ទុកសារធាតុសូដ្យូម និងប៉ូតាស្យូម ដើម្បីការពារការរមួលក្រពើ។
ស្លៀកពាក់ និងពាក់ស្បែកជើងសមស្រប៖
ជ្រើសរើសសំលៀកបំពាក់ស្តើង ស្រូបញើស និងខ្យល់ចេញចូលបានល្អ ព្រមទាំងមួក ឬវ៉ែនតាការពារថ្ងៃ។
ជ្រើសរើសស្បែកជើងរត់ដែលមានសំណាញ់ខ្យល់ចេញចូលបានល្អ និងស្រាល ដើម្បីកាត់បន្ថយកម្ដៅ និងការកកិតជើង។
ទោះបីអាកាសធាតុក្ដៅធ្វើឱ្យពិបាកបន្តិច ប៉ុន្តែរដូវក្ដៅគឺជាឱកាសមាសក្នុងការបង្កើនភាពធន់របស់រាងកាយ។ សំខាន់បំផុត គឺត្រូវចេះស្ដាប់សញ្ញារាងកាយខ្លួនឯង កែសម្រួលកាលវិភាគ និងត្រៀមខ្លួនឱ្យបានល្អ!
