លោក សុគន្ធរាជ ឬឈ្មោះកីឡាអេឡិចត្រូនិក Mejojo ដែលជាគ្រូជំនួយក្រុម Valhalla ក្រៅពីមានជំនាញក្នុង E-Sports ក៏ជាអតីតនិស្សិតបញ្ចប់បរិញ្ញាបត្រផ្នែកវិស្វកម្មមេកានិច។
គេថា វិស្វកម្មមេកានិចជាជំនាញមួយដែលមានភាពទូលំទូលាយ ហើយក៏មានជាប់ពាក់ព័ន្ធនឹងការធ្វើរ៉ូបូតដែរ។ Mejojo ស្រលាញ់ជំនាញនេះ ព្រោះតែគេចូលចិត្តការស្រាវជ្រាវ និងអេឡិចត្រូនិកតាំងពីក្មេង។
ពេលធ្វើសារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ គេក៏ធ្វើពាក់ព័ន្ធនឹងរ៉ូបូតទៀតផង។
តែដោយឡែក បច្ចុប្បន្ន Mejojo មិនទាន់បានធ្វើការពាក់ព័ន្ធនឹងជំនាញសិក្សានេះនៅឡើយទេ ព្រោះជាប់រវល់នឹងការងារកីឡាអេឡិចត្រូនិក។
Mejojo ធ្លាប់ប្រលូកជាកីឡាករ E-Sports តាំងពី MPL KH រដូវកាលទី១ ដោយបានឆ្លងកាត់ក្រុម Walker E Sports CFU និង ZD៕
