កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសបញ្ជីរាយនាមបឋមរបស់ក្រុមកីឡាករ ដែលនឹងត្រូវកោះហៅសម្រាប់ការធ្វើតេស្ដកាយសម្បទានៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីត្រៀមសម្រាប់ការប្រកួត “មិត្តភាពអន្តរជាតិ MinebearMitsumi” ទល់នឹងក្រុមជម្រើសជាតិបង់ក្លាដែស នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។
នៅក្នុងនោះដែរសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានកោះហៅកីឡាករកូនកាត់ ខ្មែរអាមេរិច Nick Taylor ដែលក្របកអាជីបនៅលីកបាល់ទាត់នៅ អាមេរិច ក្នុងក្លិប Orlando City SC នៃលីកទី៣ មកចូលរួមក្រុមជំរើសជាតិកម្ពុជា សម្រាប់ការប្រកួតមិត្តភាពជាក្រុមជម្រើសជាតិបង់ក្លាដែស។
ការធ្វើតេស្ដកាយសម្បទា ( តេស្ដ 30-15 IFT) នឹងធ្វើឡើងនៅថ្ងៃទី១៣ នេះ ដើម្បីសម្រចបញ្ចីឈ្មោះវគ្គហ្វឹកហាត់ជាបន្តទៀត សម្រាកការប្រកួតមិត្តភាពពេលខាងមុខ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺខ្សែរបំរើសស្លាបឆ្វេង កូនកាត់ខ្មែរ អាមេរិច រូបគេមិនតម្រូវអោយធ្វើតេស្ត 30-15 IFT នោះទេ ពោលខាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបាន អនុញ្ញាតរូបគេជាប់តេស្ដដោយស្វ័យប្រវត្តិតែម្ដង។ ជុំវិញការសម្រចរបស់ FFC អោយ Nick Taylor ជាប់តេស្ដកម្លាំងនេះ លោកគ្រូ ភា សុភ័ត្រា ក៏បាននិយាយថា៖ ” ទេ!មិនមែនទេ អ្នកត្រូវយល់ថាគាត់ពិបាកណាស់ ទម្រាំបានការអនុញ្ញាតពីខាងក្លិបរបស់គាត់ មកលេងឲ្យជម្រើសជាតិកម្ពុជា។ គាត់ត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរមកកម្ពុជា នៅថ្ងៃទី15 ហើយតេស្ត 30-15 IFT នឹងធ្វើឡើងនៅថ្ងៃ13 ។ គាត់ធ្វើដំណើរពាក់កណ្តាលផែនដី ដើម្បីអាចមកលេងការប្រកួតមិត្តភាពមួយប្រកួត! តើធ្វើដូចម្តេចទើបអាចឲ្យគាត់មានកម្លាំងធ្វើតេស្ត 30-15 IFT បាន “..។
គួរបញ្ជាក់Nick Taylor នឹងធ្វើដំណើរ មកដល់កម្ពុជានៅថ្ងៃទី១៥ ខាងមុខនេះ ក្រោយមានការព្រមព្រៀង ពីខាងភាគីក្លិប Orlando City SC ហើយការចូលរួមនេះ អនុញ្ញាត Nick Taylor មកចូលចូលរួមជាមួយក្រុមជំរើសជាតិកម្ពុជាតែក្នុងថ្ងៃ FIFA Day តែប៉ុណ្ណោះ ។