យុវតី ម៉េត ឡាលីនសោភា និងម៉េត ឡាលីនសោភី ដែលជាកូនភ្លោះបានរួមចំណែកជួយក្រុមកីឡាបាល់ទះនារីខេត្តកែបឈ្នះមេដាយមាសកីឡាឆ្នាំ២០២៦។
មិនត្រឹមតែមានស្នាដៃល្អនោះទេ ការសិក្សារបស់កូនភ្លោះទាំង២ក៏ធ្វើបានល្អទៀត ដោយបានបណ្ណសរសើរជាហូរហែ ហើយឆ្នាំសិក្សាថ្មីនេះ ពួកគេឈានដល់ថ្នាក់ទី១២ហើយ។
ក្រុមបាល់ទះនារីខេត្តកែប ឈ្នះមេដាយមាសកីឡាជាតិ ២០២៦ ក្រោយផ្ដួលក្រុមខេត្តកណ្ដាល ៣សិតទល់នឹង១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ៕
