កែវ សុខផេង ចូលរោងការថ្ងៃទី០១ ខែវិច្ឆិកា ខាងមុខនេះហើយ

Sovann Tith
14 មើល
0 នាទីអាន
- Advertisement -

ខ្សែប្រយុទ្ធឆ្នើម កែវ សុខផេង នឹងឈានជើងចូលរោងជោគជ័យរោងជ័យសិរីមង្គលជាមួយអនាគតភរិយា គឺកញ្ញា មនោរថ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះហើយ ក្រោយពាក់ចិញ្ចៀនភ្ជាប់ពាក្យជាមួយគ្នានៅដើមឆ្នាំដដែលនេះ។

ពិធីជប់លៀងអាពាហ៍ពិពាហ៍របស់តារាបាល់ទាត់ក្លិបវិសាខា និងជម្រើសជាតិកម្ពុជាខាងលើនឹងត្រូវបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលព្រីមៀរសែនសុខ ដែលគេរំពឹងថា នឹងមានមិត្តរួមអាជីព សាច់ញាតិបងប្អូន មិត្តភក្ដិយ៉ាងច្រើនចូលរួមកុះករ។

គួរដឹងដែរថា កែវ សុខផេង ចូលលេងក្លិបអាជីពដំបូងនៅបឹងកេត ឆ្នាំ២០១២ រហូតដល់២០១៥ ក៏បានផ្លាស់ទៅភ្នំពេញក្រោន។ រួមចំណែកជាមួយក្រុមជើងឯកលីគកំពូល៦សម័យ កីឡាករមានកំណើតនៅខេត្តក្រចេះបានផ្លាស់ទៅលេងនៅក្លិប PKNP នៃក្របខណ្ឌកំពូលម៉ាឡេស៊ី ជុំទីមួយ ឆ្នាំ២០១៨ ហើយក៏ចូលរួមជាមួយវិសាខា ជុំទីពីរ ឆ្នាំដដែលនោះដល់បច្ចុប្បន្ន។

ដោយសារតែភាពលេចធ្លោក្នុងបាល់ទាត់ ខ្សែប្រយុទ្ធរូបនេះត្រូវបានក្រុមហ៊ុនទាក់ទងថតផ្សព្វផ្សាយពាណិជ្ជកម្មទៀតផង៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕