AFC U19 នៅអ៊ូបេគីស្ថានអាចនឹងត្រូវពន្យារពេល

Sovann Tith
7 មើល
0 នាទីអាន
- Advertisement -

សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នឹងប្រកាសនូវការសម្រេចចិត្តរបស់ខ្លួនក្នុងការពន្យារពេលធ្វើម្ចាស់ផ្ទះការប្រកួតនៅខែតុលានៅអ៊ូបេគីស្ថាន។

ប្រធានសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) លោក Datuk Hamidin Mohd Amin បានបង្ហើបប្រាប់សារព័ត៌មានក្នុងស្រុកនូវលទ្ធភាពដែលថាម៉ាឡេស៊ី U19 មិនចាំបាច់ត្រៀមសម្រាប់ការប្រកួត Asian U19 ឡើយ។

លោក Amin ដែលជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិ AFC ផងនោះរៀបរាប់បែបនេះ“៖ដោយសារផលប៉ះពាល់នៃការរីករាលដាលនៃកូវីដ១៩ ការប្រកួតជុំចុងក្រោយ AFC U19 Championship ទំនងជាត្រូវបានពន្យារពេល។ ព្រឹត្តិការណ៍ AFF Cup និងវគ្គជម្រុះ World Cup 2022 ក៏ត្រូវរៀបចំកាលវិភាំគឡើងវិញនៅឆ្នាំ ២០២១ ប៉ុន្តែគម្រោងរៀបចំនៅឆ្នាំក្រោយក៏មិនប្រាកដប្រជាដែរ” ។

អ្នកចាត់ការទូទៅ U19 ម៉ាឡេស៊ីលោក Datuk Kamarul Ariffin Mohd Shahar បានប្រាប់ក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៦ នៃសហព័ន្ធបាល់ទាត់ម៉ាឡេស៊ីថា នៅពេលដ៏ខ្លីខាងមុខ AFC នឹងសម្រេចចិត្ត។ ការប្រកួតវគ្គជុំចុងក្រោយ Asian U19 Championship គ្រោងធ្វើឡើងចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ៣០ ខែតុលា៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕