AC Milan ប្រឈម​ហានិភ័យ​របូត​កៅអី Champions League ទៅ​លើ​ដៃ Juventus

Monghak Yong
11 មើល
1 នាទីអាន
- Advertisement -

AC Milan កំពុង​ប្រឈម​ហានិភ័យ​នៃ​ការ​របូត​កៅអី Champions League រដូវ​កាល​ក្រោយ​​ទៅ​លើ​ដៃ Juventus បន្ទាប់ពី​ពួក​គេ​បាន​ត្រឹម​ស្មើ​០-០​ជាមួយ​ Cagliari​ ដែលជា​ការ​លេង​មិន​ឈ្នះ​ក្រុម​មួយ​នេះជា​លើក​ដំបូង​របស់ Milan តាំង​ពី​ឆ្នាំ​១៩៩៩​មក​។

Milan ដែល​ឈរ​នៅ​កំពូល​តារាង Serie A ជា​ច្រើន​សប្ដាហ៍​​ដើម​រដូវកាល​ បានធ្លាក់​មក​លេខ​រៀង​ទី​៤ ស្មើ​ពិន្ទុជាមួយ Napoli ដែល​បាន​ស៊ី Fiorentina ២-០ ថ្ងៃ​អាទិត្យ​ម្សិលមិញ​។

ក្រុម​លោក Stefano Pioli ពេលនេះ​មាន​៧៦​​ពិន្ទុ​ពី​៣៧​ប្រកួត នៅ​លើ​ក្រុម​លេខ​៥ Juventus តែ​១​ពិន្ទុ​គត់​។

នៅ​ថ្ងៃ​​ប្រកួត​បង្ហើយ​រដូវកាល Milan ​ត្រូវ​ប៉ះ​ក្រុម​លេខ​២ Atalanta ដែល​ធានា​កៅអី UCL ជា​ស្រេច​ទៅហើយ​។ ចំណែក Napoli នឹង​ជួប Verona ហើយ Juventus តតាំង Bologna​។

បើ​ថ្ងៃ​ចុង​ក្រោយ Milan និង Napoli ឈ្នះ នោះ Juventus នឹង​មិន​បាន​លេង Champions League ជា​លើក​ដំបូង​តាំង​ពី​រដូវកាល​២០១១-១២​មក​។ តែ​បើ​ក្រុម​ទាំង​២​ខាង​ដើម​មិន​បាន​៣​ពិន្ទុនៅ​ថ្ងៃ​ចុង​ក្រោយ ហើយ​ក្រុមលោក Andre Pirlo ផ្ដួល Bologna នោះ​ក្រុម​សេះ​បង្កង់​នឹង​ហក់​​ចូល Top 4​ វិញ​៕

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕