PSG ចាញ់ធ្លាក់មកលេខ៣ហើយ Neymar របួសកជើងធ្ងន់ទៀត

Monghak Yong
10 មើល
0 នាទីអាន
- Advertisement -

Paris St Germain ធ្លាក់មកលេខ៣ក្នុងតារាង Ligue 1 ក្រោយចាញ់ Lyon ០-១ យប់ថ្ងៃអាទិត្យទី១៣ខែធ្នូឆ្នាំ២០២០ ស្របពេលខ្សែប្រយុទ្ធឆ្នើម Neymar រងរបួសកជើងហាក់ក្នុងសភាពធ្ងន់ធ្ងរក្នុងម៉ោងបន្ថែមបង្គ្រប់។

តារាប្រេស៊ីលវ័យ២៨ឆ្នាំដែលបានផ្ទេរមកពី Barcelona ក្នុងរដូវក្ដៅឆ្នាំ២០១៧តម្លៃ២២២លានអឺរ៉ូ ត្រូវបានឃើញស្រែកមួយទំហឹងក្នុងភាពឈឺចាប់និងឱបកជើងរបស់ខ្លួនបន្ទាប់ពីការឈូសដោយកីឡាករ Thiago Mendes ដែលរងពិន័យកាតក្រហមចំពោះការជែងនោះ។

គ្រូបង្វឹក PSG លោក Thomas Thuchel និយាយថា Neymar នឹងត្រូវតេស្តមើលនៅថ្ងៃចន្ទទី១៤ខែធ្នូនេះ ដើម្បីដឹងថារបួសរបស់គេធ្ងន់កម្រិតណា។

គួរជម្រាបផងដែរថា Kadewere ជាអ្នកស៊ុតគ្រាប់ជ័យជម្នះសម្រាប់ Lyon ក្នុងនាទី៣៥យប់មិញ។
លទ្ធផលនេះ នាំ Lyon ឡើងមកលេខ២ មាន២៩ពិន្ទុពី១៤ប្រកួត ស្មើក្រុមកំពូលតារាង Lille ខណៈ PSG ធ្លាក់ទៅលេខ៣ មាន២៨ពិន្ទុ។

Marseille លេខ៤ មាន២៧ពិន្ទុ តែទើបលេងបាន១២ប្រកួតប៉ុណ្ណោះ៕

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕