ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបញ្ចប់ឆ្នាំ២០២០ជាមួយចំណាត់ថ្នាក់ទី៩៣នៅលើពិភពលោក នៅពីលើក្រុមបាល់ទាត់ជម្រើសជាតិថៃ ដល់ទៅ១៨ចំណាត់ថ្នាក់ ពោល ថៃស្ថិតនៅលេខរៀងទី១១១។
បើគិតតាំងពីដើមឆ្នាំមក ក្រុមបង្វឹកដោយលោក Park Hang-seo បានឡើងលើមួយចំណាត់ថ្នាក់ ហើយរុញម៉ាដាហ្គាស្កា ធ្លាក់ទៅលេខរៀងទី៩៤ ក្រោយទទួលបានលទ្ធផលមិនល្អច្រើនប្រកួត។
ជាមួយពិន្ទុចំនួន១២៥៨ វៀតណាម នៅតែជាក្រុមដែលមានលេខរៀងខ្ពស់បំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍។ បន្ទាប់មក ថៃ មាន១១៧៨ពិន្ទុ។
ហ្វ៊ីលីពីន មាន១១៣៦ពិន្ទុ ឈរលេខរៀង១២៤ពិភពលោក និងទី៣ក្នុងអាស៊ាន។
មីយ៉ាន់ម៉ា មាន១០៨១ពិន្ទុ ឈរលេខរៀងទី១៣៧ពិភពលោក និងទី៤ក្នុងអាស៊ាន។
ម៉ាឡេស៊ី មាន១០៤០ពិន្ទុ ឈរលេខរៀងទី១៥៣ពិភពលោក និងទី៥ក្នុងអាស៊ាន។
សិង្ហបុរី មាន១០២០ពិន្ទុ ឈរលេខរៀងទី១៥៨ពិភពលោក និងទី៦ក្នុងអាស៊ាន។
កម្ពុជា មាន៩៦៤ពិន្ទុ ឈរលេខរៀងទី១៧៣ពិភពលោកស្ទួនជាមួយ ឥណ្ឌូនេស៊ី និងទី៧ស្ទួនក្នុងអាស៊ាន។
ឡាវ មាន៩១២ពិន្ទុ ឈរលេខរៀងទី១៨៨ពិភពលោក និងទី៩ក្នុងអាស៊ាន។
ប្រ៊ុយណេ មាន៩០៤ពិន្ទុ ឈរលេខរៀងទី១៩១ពិភពលោក និងទី១០ក្នុងអាស៊ាន ខណៈ ទីម័រឡេស្តេ មាន៨៧៩ពិន្ទុ ឈរលេខរៀងទី១៩៧ពិភពលោក និងលេខបាតតារាងនៅអាស៊ាន។
សាំងម៉ារ៉ាំង (San Marino) ស្ថិតនៅបាតតារាងនៃតារាងចំណាត់ថ្នាក់ពិភពលោក គឺលេខ២១០ មាន៨១០ពិន្ទុ។
តាមរបាយការណ៍ចុងក្រោយរបស់ FIFA ចេញថ្ងៃទី១០ធ្នូ ជប៉ុន ជាក្រុមបាល់ទាត់លេខ១ក្នុងទ្វីបអាស៊ី មាន១៥០២ពិន្ទុ និងស្ថិតក្នុងលេខរៀងទី២៧ពិភពលោក។
ចំណែក លេខ២អាស៊ីគឺ អ៊ីរ៉ង់ មាន១៤៩៦ពិន្ទុ ឈរលេខរៀងទី២៩ពិភពលោក។
កូរ៉េខាងត្បូង លេខ៣៨ពិភពលោក និងទី៣ក្នុងទ្វីបអាស៊ី មាន១៤៦៥ពិន្ទុ។
អូស្ត្រាលី លេខ៤អាស៊ី និងលេខ៤១ពិភពលោក មាន១៤៥៧ពិន្ទុ នៅលើជើងឯកទ្វីបអាស៊ីឆ្នាំ២០១៩ កាតារ ដែលមាន១៣៨៧ពិន្ទុ ឈរលេខរៀងទី៥៨ពិភពលោក និងលេខ៥ក្នុងទ្វីបអាស៊ី៕