Skip to content
លីគកំពូលវៀតណាម២០២១ចាប់ផ្ដើមពីខែមករាតទៅ
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

លីគកំពូលវៀតណាម២០២១ចាប់ផ្ដើមពីខែមករាតទៅ

រដូវកាលថ្មីនៃក្របខណ្ឌបាល់ទាត់កំពូលវៀតណាម ឬ V. League 1 នឹងចាប់ផ្តើមនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២១ ដោយមានក្រុមចំនួន ១៤ពោលបូកទាំងក្រុមជើងឯក V-League 2 Binh Dinh។

រូបមន្តនៃការប្រកួតប្រជែង គឺបែងចែកជាពីរក្រោយចប់ជុំទីមួយ ដូចរដូវកាល ២០២០ដែរ។ តែអ្វីខុសប្លែកនោះ គឺរដូវកាល២០២១ យកពីក្រុមលេខ១ដល់លេខ៦ប្រជែងគ្នាយកជើងឯក និងក្រុមពីលេខ៧ដល់លេខ១៤ ប្រជែងគ្នាយកចំណាត់ថ្នាក់រៀងៗខ្លួន។ ក្រុមចុងក្រោយគេត្រូវកាត់ទៅ V-League 2។

ក្រុមជើងឯកនឹងទទួល​បានប្រាក់រង្វាន់១៣ម៉ឺនដុល្លារអាមេរិក។

តំណែងជើងឯករដូវកាល២០២០បានទៅលើ Viettel FC ហើយពួកគេនឹងត្រូវប៉ះ Hai Phong ក្នុងថ្ងៃបើកឆាករដូវកាល២០២១។

ជាមួយគ្នានេះដែរ អ្វីគួរចាប់អារម្មណ៍នោះគឺ ក្លិបចំនួន២មានគ្រូបង្វឹកមកពីថៃទៅដឹកនាំ។ ទីមួយ គឺលោក Kiatisuk Senameung កាន់តំណែងគ្រូបង្គោល Hoang Anh Gia Lai និងលោក Alexandre Polking អតីតគ្រូបង្គោល True Bangkok United ទៅដឹកនាំ Ho Chi Minh City FC។

ដោយឡែកនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ នឹងមានការប្រកួត Vietnamese Super Cup រវាង Viettel FC ដែលជាជើងឯក V-League និង Hanoi FC ម្ចាស់ពាន Vietnamese National League (FA Cup របស់វៀតណាម)៕