Manchester United បានចុះហត្ថលេខាផ្ទេរយកខ្សែបម្រើហូឡង់ Donny van de Beek ពី Ajax Amsterdam ក្នុងតម្លៃ៣៥លានផោន បូករួមទាំងប្រាក់បន្ថែម៥លានផោនទៀតលើកិច្ចសន្យា៥ឆ្នាំ។
Van de Beek អាយុ២៣ឆ្នាំចូលលេង១៧៥ប្រកួតនៅ Ajax ដោយរកបាន៤១គ្រាប់ និងរួមចំណែកឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League ២០១៨-១៩។
គេអាចចូលលេងឲ្យ Man United បើកឆាករដូវកាល ២០២០-២១ តទល់ Crystal Palace នៅថ្ងៃទី១៩ ខែកញ្ញា។
Van de Beek គឺជាកីឡាករថ្មីទីមួយរបស់បិសាចក្រហមអំឡុងទីផ្សារដោះដូររដូវក្ដៅនេះ៕