ប្រព័ន្ធផ្សព្វផ្សាយបារាំងបានបង្ហាញថា ខ្សែប្រយុទ្ធប្រេស៊ីល Neymar ស្ថិតក្នុងចំណោមកីឡាករ Paris Saint Germain ៣រូបដែលត្រូវបានធ្វើតេស្ដឃើញលទ្ធផលវិជ្ជមានកូវីដ១៩។
នៅថ្ងៃទី០២ ខែកញ្ញា សារព័ត៌មាន L’Equipe ផ្សាយថា Neymar, Angel Di Maria និង Leandro Paredes គឺជាកីឡាករ Paris Saint-Germain ៣នាក់ដែលបានឆ្លងកូវីដ១៩ បន្ទាប់ពីត្រឡប់មកពីវិស្សមកាល។ PSG បានរៀបចំការពិនិត្យសុខភាពដើម្បីត្រៀមសម្រាប់រដូវកាលថ្មី។
Neymar ទើបតែវិលត្រឡប់ពីវិស្សមកាលរដូវក្តៅ ក្រោយបញ្ចប់រដូវកាល ២០១៩/២០ ។ កាលពីសប្តាហ៍មុន Neymar, Mauro Icardi និង Keylor Navas បានជប់លៀងនៅលើកោះ Ibiza ប្រទេសអេស្ប៉ាញ៕