សហព័ន្ធវាយសីគ្រោងបញ្ជូនកូនក្រុមទៅហាត់នៅចិនក្រោយកូវីដ១៩ធូរស្បើយខ្លាំង

Sovann Tith
9 មើល
0 នាទីអាន
- Advertisement -

ឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាបង្ហើបថា មានគម្រោងបញ្ជូនក្រុមកីឡាករ កីឡាការិនីទៅហ្វឹកហាត់លត់ដំសមត្ថភាពនៅប្រទេសចិនមួយរយៈធំដើម្បីត្រៀមព្រឹត្តិការណ៍ស៊ីហ្គេម និងការប្រកួតអន្តរជាតិនានា។

ថ្នាក់ដឹកនាំខាងលើបញ្ជាក់បែបនេះ “៖ពេលចប់កូវីដ១៩នេះទៅ យើងនឹងបញ្ជូនកីឡាករ កីឡាការិនីនៅចិន។ ពេលហាត់នៅដាច់ពីគ្រួសារពីអី ដូច្នេះសតិអារម្មណ៍ វិន័យអាចម៉ឺងម៉ាត់បាន។ ដឹងហើយថា នៅចិន គេតឹងរឹង។ ចំណែកនៅក្នុងស្រុកក៏យើងពង្រឹងការហាត់បន្តទៀត។”

ជាមួយគ្នានេះ ឯកឧត្តម លី កុសល បង្ហើបថា ក៏មានគម្រោងទាក់ទងកូនខ្មែរនៅក្រៅប្រទេសដែលមានទេពកោសល្យមកជួយជម្រើសជាតិផងដែរ។

ដើម្បីឈានទៅទទួលបានជោគជ័យ និងមុខមាត់នៅស៊ីហ្គេម២០២១ ក្នុងប្រទេសវៀតណាម និង២០២៣លើទឹកដីខ្លួនឯង ឯកឧត្តម លី កុសល បន្ថែមថា សហព័ន្ធនឹងទាក់ទងអ្នកជំនាញពីក្រៅប្រទេសដើម្បីជួយបណ្ដុះបណ្ដាលអ្នកបច្ចេកទេសនៅកម្ពុជាឲ្យកាន់តែមានសមត្ថភាពខ្ពស់៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕