Skip to content
ពីរគូដែលត្រូវប៉ះយប់នេះ ដណ្ដើមកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ League Cup
    ទំព័រដើម  »  កីឡាអន្តរជាតិ

ពីរគូដែលត្រូវប៉ះយប់នេះ ដណ្ដើមកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ League Cup

Tottenham Hotspur នឹងធ្វើដំណើរទៅប្រកួតនៅទឹកដីរបស់ Stoke City នារាត្រីថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១២៖៣០នាទីយប់ ក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Carabao Cup ខណៈ Everton នឹងបើកទ្វារកីឡដ្ឋាន Goodison Park ទទួលស្វាគមន៍ Manchester United នៅក្នុងថ្ងៃជាមួយគ្នា វេលាម៉ោង ៣៖០០នាទីរំលងអាធ្រាត។

ក្រុមការពារជើងឯក Manchester City របស់លោក Pep Guardiola បានកក់កៅអីឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោយបំបាក់ក្រុមកាំភ្លើងធំ Arsenal ដែលដឹកនាំដោយលោក Mikel Arteta ដោយលទ្ធផល ៤-១ នៅកីឡដ្ឋាន Emirates។ ដោយឡែកក្រុម Brentford ដែលមកពីលីគទី២អង់គ្លេស បានយកឈ្នះ Newcastle United ក្នុងលទ្ធផល ១-០។

ហើយនៅរាត្រីនេះ Stoke ត្រូវប្រកួតទល់នឹង Spurs ខណៈ Everton ត្រូវប៉ះ Man United ដើម្បីស្វែងរកពីរក្រុមចុងក្រោយឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនៅ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១៕