Skip to content
កំណត់ត្រាសំខាន់ៗគួរចាប់អារម្មណ៍ ក្នុងការប្រកួតដែល Liverpool ស្មើក្រុមបាតតារាងនៅទឹកដីរបស់ខ្លួន
    ទំព័រដើម  »  កីឡាអន្តរជាតិ

កំណត់ត្រាសំខាន់ៗគួរចាប់អារម្មណ៍ ក្នុងការប្រកួតដែល Liverpool ស្មើក្រុមបាតតារាងនៅទឹកដីរបស់ខ្លួន

Liverpool មិនទទួលបានជ័យជម្នះលើកដំបូងនៅ Premier League រដូវកាលនេះ ក្នុងទឹកដីរបស់ខ្លួន ក្រោយបញ្ចប់លទ្ធផលស្មើ West Brom ១-១ កាលពីរាត្រីថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ឆ្នាំ២០២០។

Sadio Mane រកគ្រាប់បាល់នាំមុខឱ្យក្រុមម្ចាស់ផ្ទះ Liverpool នៅនាទីទី១២ ពីការបញ្ជូនរបស់ខ្សែការពារ Joel Matip ប៉ុន្ដែត្រូវបានក្រុមភ្ញៀវ West Brom ដែលដឹកនាំដោយលោក Sam Allardyce តាមស្មើដោយការតែតបញ្ចូលទីរបស់ ខ្សែការពារ Semi Ajayi នៅនាទីទី៨២។

ខាងក្រោមនេះជាស្ថិតិ និង កំណត់ត្រានៃការប្រកួតរវាង Liverpool និង West Brom កាលពីយប់មិញ៖

  • Liverpool មិនអាចរកជ័យជម្នះនៅក្នុងការប្រកួត៦លើក ក្នុងចំណោម១៥ប្រកួតនៅរដូវកាលនេះ ដែល៦លើកនេះស្មើនឹងចំនួនដែលពួកគេធ្វើបាន ពេញមួយរដូវកាល ២០១៩-២០។
  • ក្រោយទទួលបានតែ១ពិន្ទុពី៦ប្រកួតដំបូងនៅក្រៅទឹកដីក្នុងលីគ នៅរដូវកាលនេះ West Brom ទទួលបាន២ពិន្ទុនៅ២ប្រកួតចុងក្រោយ ក្នុងជំនួបនៅក្នុងទឹកដីរបស់ Manchester City និង Liverpool។
  • នេះជាលើកទី១ដែល Liverpool មិនអាចរកជ័យជម្នះបាននៅក្នុងទឹកដីរបស់ខ្លួននៅ Premier League ទល់នឹងក្រុមដែលចាប់ផ្ដើមរដូវកាលនៅតំបន់ត្រូវកាត់ចេញ ទោះបីជាពួកគេមានគ្រាប់បាល់នាំមុខក្ដី ចាប់តាំងពីស្មើ West Ham ដែលកាលនោះដឹកនាំដោយលោក Slaven Bilic ដោយលទ្ធផល ២-២ កាលពីខែធ្នូ ឆ្នាំ២០១៦។
  • បើគិតចាប់តាំងពីដើមរដូវកាល ២០១៨-១៩ មក ខ្សែការពារដែលតែតបញ្ចូលទីបានច្រើនបំផុតគឺមានតែ Virgil van Dijk និង Aaron Pierre ប៉ុណ្ណោះ ដោយកីឡាករទាំងពីររូបនេះ រកបាន ៩គ្រាប់នៅ លីគលើគេទាំង៤នៅអង់គ្លេស ច្រើនជាង Semi Ajayi(៨គ្រាប់) ដែលតែតបញ្ចូលទីតាមស្មើ Liverpool តែមួយគ្រាប់ប៉ុណ្ណោះ។
  • Sadio Mane រកបានគ្រាប់បាល់ទី៦៩នៅ Premier League សម្រាប់ Liverpool ស្មើនឹងចំនួនគ្រាប់បាល់ Luis Suarez រកបាន ហើយខ្សែប្រយុទ្ធសេណេហ្កាល់រកបានតិចជាងតែ Robbie Fowler (១២៨គ្រាប់), Steven Gerrard (១២០គ្រាប់), Michael Owen (១១៨គ្រាប់) និង Mohamed Salah (៨៦គ្រាប់) ប៉ុណ្ណោះ៕