Skip to content
កំណត់ត្រាគួរឱ្យចាប់អារម្មណ៍ ក្នុងការប្រកួតដែល Chelsea ស្មើ Aston Villa ១-១
    ទំព័រដើម  »  កីឡាអន្តរជាតិ

កំណត់ត្រាគួរឱ្យចាប់អារម្មណ៍ ក្នុងការប្រកួតដែល Chelsea ស្មើ Aston Villa ១-១

Anwar El Ghazi រកគ្រាប់បាល់តាមស្មើសម្រាប់ Aston Villa ក្នុងការប្រកួតទល់នឹង Chelsea នៅទឹកដី Stamford Bridge ដោយលទ្ធផល ១-១ នៅ Premier League កាលពីយប់ថ្ងៃចន្ទទី២៨ ខែធ្នូ ឆ្នាំ២០២០។

ក្រុមតោខៀវមានឱកាសរកគ្រាប់បាល់នាំមុខ ដោយខ្សែប្រយុទ្ធ Olivier Giroud ពីការបញ្ជូនយ៉ាងល្អរបស់ ខ្សែការពារ Ben Chilwell ប៉ុន្ដែត្រូវបានក្រុមដែលដឹកនាំដោយលោក Dean Smith តាមស្មើមួយគ្រាប់វិញដោយខ្សែបម្រើហូឡង់ Anwar El Ghazi នៅនាទីទី៥០ ធ្វើឱ្យក្រុមភ្ញៀវ Aston Villa មិនស្គាល់ពាក្យថាបរាជ័យ៥ប្រកួតជាប់គ្នា។

ខាងក្រោមនេះជាស្ថិតិ និង កំណត់ត្រានៃការប្រកួតរវាង Chelsea និង Aston Villa កាលពីយប់មិញ៖

  • Chelsea បរាជ័យតែ១ប្រកួតប៉ុណ្ណោះ ក្នុងចំណោម១៤ប្រកួតក្នុងទឹកដីរបស់ពួកគេ ដោយឈ្នះ១០ និង ស្មើ៣លើក ហើយបរាជ័យចុងក្រោយបំផុត គឺជំនួបទល់នឹង Liverpool កាលពីដើមរដូវកាលនេះ។
  • ចាប់តាំងពីចាញ់ Liverpool កាលពីខែកក្កដា Aston Villa បរាជ័យតែម្ដងប៉ុណ្ណោះ ក្នុងចំណោម៩ប្រកួតដែលពួកគេបានលេងនៅក្រៅទឹកដី ដោយឈ្នះ៥លើក និង ស្មើ៣លើក។
  • Aston Villa របូតគ្រាប់បាល់សរុប៥១គ្រាប់ទល់នឹង Chelsea ខណៈក្រុមដែលពួកគេរបូតគ្រាប់បាល់ច្រើនបំផុតពេលប្រកួតជាមួយគឺ Manchester City និង Manchester United (៥៣គ្រាប់ដូចគ្នា) នៅក្នុងការប្រកួតលីគកំពូលអង់គ្លេស។
  • Aston Villa មិនដែលរក្សាសំណាញ់ទីមិនឱ្យរបូតគ្រាប់ ក្នុង២០ប្រកួតក្រៅទឹកដីទល់នឹង Chelsea បើរាប់ចាប់តាំងពីប្រកួតជ័យជម្នះ ០-១ ក្នុងខែមីនា ឆ្នាំ១៩៩៨មក។
  • តាំងពីបង្ហាញខ្លួនលើកដំបូងនៅ Premier League ក្នុងខែសីហា ឆ្នាំ២០១២ ខ្សែប្រយុទ្ធ Olivier Giroud អាចរកគ្រាប់បាល់ដោយការតែតបញ្ចូលទីបានច្រើនជាងកីឡាករណាៗទាំងអស់ ពោលគឺ៣២គ្រាប់នៅលីគកំពូលអង់គ្លេស។
  • El Ghazi ជាកីឡាករទី២របស់ Aston Villa ដែលអាចរកគ្រាប់បាល់៣ប្រកួតជាប់គ្នានៅ Premier League បន្ទាប់ពី Tom Cleverley ធ្វើបាននៅខែឧសភា ឆ្នាំ២០១៥។