ព័ត៌មានមួយផ្សាយថា Kawin ព្រមព្រៀងជាមួយ Port FC ហើយ

Sovann Tith
16 មើល
0 នាទីអាន
- Advertisement -

ទំព័រ Facebook ថៃមួយឈ្មោះថា @BuakSibBallThai បានផ្សាយថា អ្នកចាំទី Kawin Thamastchanan និងក្លិប Port FC បានព្រមព្រៀងគ្នាអស់ហើយ។

កីឡាករវ័យ៣០ឆ្នាំបានចាកចេញពីក្លិបលីគកំពូលជប៉ុន Consadole Sapporo កាលខែធ្នូ ក្រោយផុតសុពលភាពខ្ចីពីក្លិបកំពូលបែលហ្ស៊ិក OH Leuven។

Kawin បានផ្លាស់ពី Muangthong United ទៅ OH ដែលជាម្ចាស់ក្លិបរួមជាមួយ Leicester City ផងនោះកាលឆ្នាំ២០១៨លើកិច្ចសន្យា៥ឆ្នាំ។ ក្រោយចំណាយពេលពីរឆ្នាំតាំងពីក្របខណ្ឌទីពីរដល់ក្របខណ្ឌកំពូលឆ្នាំ២០២០ គេត្រូវបានក្លិបនៅអឺរ៉ុបនេះឲ្យ Consadole Sapporo ខ្ចី តែមិនបានបង្ហាញខ្លួនឡើយនៅ J-League ។ គេចូលលេងបានតែពីរប្រកួតប៉ុណ្ណោះនៅ League Cup ហើយទំនងវិលទៅក្របខណ្ឌ Thai League 1 វិញនៅជុំទីពីរ៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕