ខ្សែប្រយុទ្ធ Mohamed Salah របស់ក្លិប Liverpool បានឧបត្ថម្ភធុងអុកស៊ីហ្សែន ទៅឱ្យមន្ទីរពេទ្យនៅស្រុកកំណើតរបស់ខ្លួន ដែលខ្វះខាតដោយសារអត្រាអ្នកឆ្លងជំងឺផ្លូវដង្ហើម កូវីដ១៩មានការកើនឡើង។
កីឡាករវ័យ២៨ឆ្នាំចាប់កំណើតនៅភូមិ Nagrig ក្នុងប្រទេសអេហ្ស៊ីប ហើយជានិច្ចកាលខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមហង្សក្រហមរូបនេះ តែងតែផ្ដល់ជំនួយដល់ជនរួមជាតិរបស់គេ ជាការសាងសង់សាលារៀន និង មន្ទីរពេទ្យ និងសកម្មភាពសប្បុរសធម៌ជាច្រើនទៀត។
កាលពីថ្មីៗនេះ Salah បានឧបត្ថម្ភ សមាគមសប្បុរសធម៌ Nagrig ដែលត្រូវបានផ្ដួចផ្ដើមឡើងនៅឆ្នាំ ២០១៧ បន្ទាប់ពីជនរងគ្រោះដែលបានឆ្លងជំងឺកូវីដ១៩ បានបាត់បង់ជីវិត ដោយសារខ្វះខាតឧបករណ៍ជំនួយអុកស៊ីហ្សែននៅមន្ទីរពេទ្យ។
កាលពីខែមេសាឆ្នាំមុន Salah ក៏បានឧបត្ថម្ភអាហារ និង ទឹកដោះគោស្រស់ ទៅឱ្យអ្នកភូមិ Nagrig ជាមួយនឹងការណែនាំពីវិធីការពារឱ្យមានសុវត្ថិភាព កុំឱ្យឆ្លងវីរុសកូរ៉ូណាផងដែរ។
បច្ចុប្បន្ន Salah រកគ្រាប់បាល់បាន១៦គ្រាប់ ក្នុងការបង្ហាញវត្តមាន ២៣លើកនៅលើទីលានប្រកួត នៅរដូវកាលនេះ៕