Skip to content
Man United ខកឱកាសឡើងកំពូលតារាង PL ក្រោយចាញ់ Sheffield United នៅទឹកដីខ្លួនឯង
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Man United ខកឱកាសឡើងកំពូលតារាង PL ក្រោយចាញ់ Sheffield United នៅទឹកដីខ្លួនឯង

ក្រុមបាតតារាង Sheffield United បានយកឈ្នះ Manchester United ដោយលទ្ធផល ២-១ ក្នុងការប្រកួត Premier League កាលពីយប់ថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១ នៅកីឡដ្ឋាន Old Trafford។

Sheffield បានរកគ្រាប់បាល់នាំមុខនៅវគ្គទី១ ដោយការតែតបញ្ចូលទីរបស់ Kean Bryan នៅនាទីទី២៣ ប៉ុន្ដែត្រូវបានក្រុមម្ចាស់ផ្ទះរកបានមួយគ្រាប់តាមស្មើវិញដោយ Harry Maguire ក្នុងវគ្គទី២នៅនាទី៦៤ ពីការបញ្ជូនបាល់ជ្រុងដោយខ្សែការពារ Alex Telles។

ទោះយ៉ាងណាក្ដី ក្រុមភ្ញៀវ Sheffield United មានឱកាសរកគ្រាប់បាល់នាំមុខសារជាថ្មី នៅនាទីទី៧៤ ពេលដែល Oliver Burke ដែលបានប្ដូរចូលជាអ្នករកគ្រាប់បាល់ជ័យជម្នះ។

ក្រុមលោក Ole Gunnar Solskjaer បន្ដឈរនៅលេខពីរមានគម្លាតតែ១ពិន្ទុប៉ុណ្ណោះពីក្រុមកំពូលតារាង Manchester City តែក្រុមលោក Pep Guardiola នៅសល់១ប្រកួតក្នុងដៃ ខណៈ Sheffield United ដែលទើបទទួលបានជ័យជម្នះ២ប្រកួតនៅលីគកំពូលអង់គ្លេស បន្ដឈរនៅបាតតារាងមានគម្លាត១០ពិន្ទុពីតំបន់សុវត្ថិភាព។

ស្ថិតិ និង កំណត់ត្រានៃការប្រកួតនេះ៖

  • Sheffield United ទទួលបានជ័យជម្នះលើកដំបូងនៅក្រៅទឹកដី ទល់នឹង Man United ចាប់តាំងពីខែធ្នូ ឆ្នាំ១៩៧២ ហើយនេះជាការបញ្ចប់កំណត់ត្រាចាញ់៨លើកជាប់គ្នាគ្រប់ការប្រកួតនៅ Old Trafford។
  • Manchester United ឈ្នះការប្រកួត៧លើកនៅ Premier League បន្ទាប់ពីរបូតគ្រាប់បាល់មុន នៅរដូវកាលនេះដែលច្រើនជាងក្រុមដទៃ ប៉ុន្ដែជ័យជម្នះទាំងនោះបានពីការប្រកួតនៅក្រៅទឹកដី។ ពួកគេបរាជ័យ៣លើក នៅពេលគូប្រកួតរកគ្រាប់បាល់មុននៅ Old Trafford ទល់នឹងក្រុម Crystal Palace, Arsenal និង Sheffield United។
  • Phil Jagielka ជាកីឡាកររត់នៅលើទីលាន(មិនគិតអ្នកចាំទី) ដែលមានអាយុច្រើនបំផុត ៣៨ឆ្នាំ និង ១៦៣ថ្ងៃ ដែលលេងនៅក្នុងជម្រើសដំបូងនៃការប្រកួតនៅ Old Trafford ទល់នឹង Manchester United បើគិតចាប់តាំងពីអតីតកីឡាករ Richard Gough របស់ Everton កាលពីខែមករា ឆ្នាំ២០០១ ដែលមានអាយុ ៣៨ឆ្នាំ និង ៣០៤ថ្ងៃ។
  • Sheffield United មានគ្រាប់បាល់នាំមុខគូប្រកួតជាលើកដំបូងនៅ Premier League រដូវកាលនេះ។
  • គ្រាប់បាល់ទាំងអស់៣គ្រាប់ដែល Harry Maguire រកឱ្យ Man United គឺបានមកពីការតែតបញ្ចូលទី ដោយការបញ្ជូនបាល់ជ្រុង។

ក្រុមកំពូលតារាងទាំង៦នៅ Premier League: