អតីតគ្រូវៀតណាម, ឡាវ និងឥណ្ឌូនេស៊ីទទួលមរណភាព

Sovann Tith
4 មើល
0 នាទីអាន
- Advertisement -

លោក Alfred Riedl ដែលធ្លាប់ដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិអូទ្រីស មុនទៅដឹកនាំក្រុមឯទៀតជុំវិញពិភពលោកបានទទួលមរណភាពហើយនៅថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០ ក្នុងជន្មាយុ៧០ឆ្នាំដោយរោគាពាធ។

កាលនៅជាកីឡាករ Riedl ធ្លាប់លេងឲ្យជម្រើសជាតិអូទ្រីស៤ប្រកួតពីចន្លោះឆ្នាំ១៩៧៥ដល់១៩៧៨ និងធ្វើគ្រូបង្គោល៨ប្រកួតរវាងឆ្នាំ ១៩៩០ និង ១៩៩១។

ក្រោយមក Riedl លោកក៏ធ្លាប់ដឹកនាំជម្រើសជាតិវៀតណាម, ប៉ាឡេស្ទីន, ឡាវ និងឥណ្ឌូនេស៊ី ក៏ដូចជាក្លិបមកពីអាហ្វ្រិកខាងជើង និងអាស៊ី។

ការងារចុងក្រោយរបស់លោក Riedl បានធ្វើជាគ្រូបង្គោលឥណ្ឌូណេស៊ីលើកទី៣ក្នុងឆ្នាំ ២០១៦៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕