ក្លិបបាល់ទាត់មួយនៅលីគកំពូលវៀតណាមនឹងពិន័យ១០លានដុងបើកីឡាករឡើងទម្ងន់មួយគីឡូក្រោយចូលឆ្នាំរួច

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន ​Zing.com ខ្សែបម្រើ Lee Nguyen ឲ្យដឹងថា លោក Alexandre Polking គ្រូបង្គោលក្លិប Ho Chi Minh City FC បានបញ្ចេញបទបញ្ជាមួយដល់កូនក្រុមទាំងអស់អំឡុងសម្រាកនៅផ្ទះអបអរបុណ្យចូលឆ្នាំថ្មី។

កីឡាករវៀតណាមកើតនៅរដ្ឋតិចសាសសហរដ្ឋអាមេរិកបង្ហើបថា ប្រសិនបើកូនក្រុមណាឡើងទម្ងន់ចាប់ពីមួយគីឡូក្រាមអំឡុងសម្រាករយៈពេល១៣ថ្ងៃនេះ លោក Polking នឹងពិន័យប្រាក់១០លានដុង ឬស្មើនឹងជាង៤០០ដុល្លារអាមេរិក។

គួរដឹងដែរថា បាល់ទាត់ក្របខណ្ឌវៀតណាមបានអនុញ្ញាតកីឡាករសម្រាក១៣ថ្ងៃអំឡុងឆ្នាំថ្មីដើម្បីអាចទៅលេងស្រុកកំណើត។ ប៉ុន្តែសម្រាប់ក្លិបណាដែលស្ថិតក្នុងតំបន់មានការឆ្លងកូវីដ១៩ច្រើន នោះមិនអនុញ្ញាតកីឡាករចាកចេញទេ ដោយចូលរួមប្រារព្ធនៅក្លិបរៀងៗខ្លួន។

ចំពោះកាលបរិច្ឆេទត្រលប់វិញអាចអំឡុងខែមីនា ឬអាស្រ័យលើស្ថានភាពជំងឺកូវីដ១៩។ នេះបើតាមការបញ្ជាក់ពីអ្នកសារព័ត៌មានវៀតណាមមួយរូបដែលបានប្រាប់ AMS Sports៕

Sovann Tith
Sovann Tithhttps://www.ams.com.kh/sports
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕

ព័ត៌មានជាប់ទាក់ទង

បណ្ដាញសង្គម

64,482FansLike
148FollowersFollow
32,000SubscribersSubscribe
- Advertisement -spot_img

ព័ត៌មានចុងក្រោយ