ក្លិប Borussia Monchengladbach បានប្រកាសថា អ្នកចាត់ការ Marco Rose នឹងចាកចេញក្រោយចប់រដូវកាល ២០២០-២១ ដោយទៅដឹកនាំគូប្រជែងពួកគេនៅលីគកំពូលអាល្លឺម៉ង់គឺ Borussia Dortmund។
អតីតដៃស្ដាំរបស់លោក Jurgen Klopp (កាលនៅក្លិប Mainz 05) បានចូលកាន់តំណែងជាអ្នកចាត់ការ Gladbach កាលពីខែកក្កដា ឆ្នាំ២០១៩ និងបានជួយពួកគេឡើងដល់វគ្គ knock-out នៅ UEFA Champions League ជាលើកទី១ក្នុងប្រវត្តិសាស្ដ្ររបស់ក្លិប។
បច្ចុប្បន្ន Gladbach កំពុងឈរនៅលេខ៧ក្នុងតារាង Bundesliga មាន៣៣ពិន្ទុស្មើនឹងក្រុមលេខ៦ Dortmund និងមានគម្លាត៧ពិន្ទុពីក្រុមកំពូលទាំង៤។