លីគកំពូលអង់គ្លេស Premier League ដំណើរការបានជាងពាក់កណ្ដាលរដូវកាលមកហើយ ដោយមានការប្រកួតដ៏គួរឱ្យជក់ចិត្តជាច្រើនមកបម្រើ អារម្មណ៍អ្នកស្រលាញ់បាល់ទាត់ទាំងអស់ទូទាំងពិភពលោក ។ ចំណែកឯការស៊ុតបញ្ចូលទី ការបញ្ជូនបាល់ឱ្យដៃគូ ក៏មានជាច្រើនផងដែរ។ ថ្ងៃនេះ AMS Sports សូមណែនាំប្រិយមិត្តមកស្គាល់ដៃគូប្រយុទ្ធល្អបំផុតទាំង១០គូនៅ Premier League ក្នុងរដូវកាល ២០២០-២០២១ នេះ (គិតត្រឹមសប្ដាហ៍ទី២៤) គិតពីដៃគូដែលរកគ្រាប់បាល់បានច្រើនជាងគេ។
១. ដៃគូប្រយុទ្ធរបស់ Tottenham Hotspur៖ Heung-min Son និង Harry Kane។ អ្នកទាំងពីររកគ្រាប់បាល់ឱ្យក្រុមមាន់ខ្នាយមាស សរុបបានចំនួន ២៦គ្រាប់ ដោយ កីឡាករកូរ៉េខាងត្បូង Heung-min Son រកបាន ១៣គ្រាប់ និង បញ្ជូនឱ្យមិត្តរូមក្រុមស៊ុតបានសម្រេចចំនួន ៦លើក ចំណែកឯខ្សែប្រយុទ្ធ Harry Kane រកបាន ១៣គ្រាប់ និងបញ្ជូនសម្រេចបានចំនួន ១១លើក។
២. ដៃគូប្រយុទ្ធរបស់ក្រុមការពារតំណែងជើងឯក Liverpool៖ Mohamed Salah និង Sadio Mane។ ខ្សែប្រយុទ្ធល្បឿនលឿនទាំងពីររកគ្រាប់បាល់ឱ្យក្រុមហង្សក្រហម សរុបបានចំនួន ២៤គ្រាប់ ដោយ កីឡាករ Mohamed Salah រកបាន ១៧គ្រាប់ (ដែលជាគ្រាប់បាល់ទាត់បញ្ចូលទីច្រើនជាងគេបច្ចុប្បន្ន) និង បញ្ជូនឱ្យមិត្តរូមក្រុមស៊ុតបានសម្រេចចំនួន ៣លើក ចំណែកឯខ្សែប្រយុទ្ធស្លាប Sadio Mane រកបាន ៧គ្រាប់ និងបញ្ជូនសម្រេចបានចំនួន ៤លើក។
៣. ដៃគូប្រយុទ្ធរបស់ Manchester United៖ Bruno Fernandes និង Marcus Rashford។ អ្នកទាំងពីររកគ្រាប់បាល់ឱ្យក្រុមបិសាចក្រហម បានចំនួន ២២គ្រាប់ ដោយ ខ្សែបម្រើប្រយុទ្ធដែលជាអ្នកនាំលេងរបស់ Man Utd កីឡាករ Bruno Fernandes រកបាន ១៤គ្រាប់ និង បញ្ជូនឱ្យមិត្តរូមក្រុមស៊ុតបានសម្រេចចំនួន ១០លើក ចំណែកឯខ្សែប្រយុទ្ធ Marcus Rashford រកបាន ៨គ្រាប់ និងបញ្ជូនបាន ៨លើក។
៤. ដៃគូប្រយុទ្ធរបស់ Leicester City៖ Jamie Vardy និង Harvey Barnes។ អ្នកទាំងពីររកគ្រាប់បាល់ឱ្យក្រុមកញ្ចូងខៀវ បានសរុបចំនួន ២០គ្រាប់ ដោយ ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំ Jamie Vardy រកគ្រាប់បាន ១២គ្រាប់ និង បញ្ជូនឱ្យមិត្តរូមក្រុមស៊ុតបានសម្រេចចំនួន ៥លើក ចំណែកឯខ្សែបម្រើ Harvey Barnes ក៏រួមចំណែករកបាន ៨គ្រាប់ និងបញ្ជូនបាន៣លើកផងដែរ។
៥. ដៃគូប្រយុទ្ធរបស់ Manchester City៖ Ilkay Gundogan និង Raheem Sterling។ អ្នកទាំងពីររកគ្រាប់បាល់ឱ្យក្រុមបានចំនួន ១៩គ្រាប់ ដោយ កីឡាករ Gundogan ដែលកំពុងឡើងជើងក្នុងឆ្នាំ២០២១នេះ រកបាន ១១គ្រាប់ និង បញ្ជូនឱ្យមិត្តរូមក្រុមស៊ុតបានសម្រេចចំនួន ២លើក ចំណែកឯខ្សែប្រយុទ្ធស្លាបសញ្ជាតិអង់គ្លេស Raheem Sterling រកបាន ៨គ្រាប់ និងបញ្ជូនបាន៦លើក។
៦. ដៃគូប្រយុទ្ធរបស់ Everton៖ Dominic Calvert-Lewin និង James Rodriguez។ អ្នកទាំងពីររកគ្រាប់បាល់សរុបឱ្យ Everton បានចំនួន ១៨គ្រាប់ ដោយ កីឡាករ Calvert-Lewin ដែលផ្លាស់ពី Sheffield United មកចូលរួមជាមួយ Everton ក្នុងឆ្នាំ២០១៦រូបនេះធ្វើបានយ៉ាងល្អក្នុងរដូវការ២០២០/២០២១នេះ ដោយរកបាន ១៣គ្រាប់ និង បញ្ជូនឱ្យមិត្តរូមក្រុមស៊ុតបានសម្រេចចំនួន ២លើក ចំណែកឯខ្សែបម្រើប្រយុទ្ធចំណូលថ្មី James Rodriguez ក៏ធ្វើបានល្អផងដែរដោយរកបាន ៥គ្រាប់ និងបញ្ជូនបាន៣លើក។
៧. ដៃគូប្រយុទ្ធរបស់ Leeds United៖ Patrick Bamford និង Jack Harrison។ កីឡាករអង់គ្លេសទាំងពីររកគ្រាប់បាល់ឱ្យក្រុមរបស់ខ្លួនបានចំនួន ១៨គ្រាប់ ដោយ កីឡាករ Patrick Bamford រកបាន ១២គ្រាប់ និង បញ្ជូនឱ្យមិត្តរូមក្រុមស៊ុតបានសម្រេចចំនួន ៦លើក ចំណែកឯកីឡាករ Jack Harrison រកបាន ៦គ្រាប់ និងបញ្ជូនបាន៤លើក។
៨. ដៃគូប្រយុទ្ធរបស់ Arsenal៖ Pierre-Emerick Aubameyang និង Alexandre Lacazette។ អ្នកទាំងពីររកគ្រាប់បាល់ឱ្យក្រុមកាំភ្លើងធំ Arsenal បានចំនួន ១៦គ្រាប់ ដោយ Aubameyang ដែលត្រួវជាប្រធានក្រុមរបស់ Arsenal រកបាន ៨គ្រាប់ និង បញ្ជូនឱ្យមិត្តរូមក្រុមស៊ុតបានសម្រេចចំនួន ១លើក ចំណែកឯខ្សែប្រយុទ្ធ Lacazette វិញរកបាន ៨គ្រាប់ និងបញ្ជូនបាន២លើក។
៩. ដៃគូប្រយុទ្ធរបស់ Aston Villa៖ Ollie Watkins និង Jack Grealish។ អ្នកទាំងពីររកគ្រាប់បាល់ឱ្យក្រុមរបស់ខ្លូន បានចំនួន ១៦គ្រាប់ ដោយ កីឡាករ Ollie Watkins រកបាន ១០គ្រាប់ និង បញ្ជូនឱ្យមិត្តរូមក្រុមស៊ុតបានសម្រេចចំនួន ២លើក ចំណែកឯខ្សែប្រយុទ្ធស្លាបឆ្វេងដែលកំពុងបង្ហាញទំរង់លេងយ៉ាងល្អឱ្យ Aston Villa កីឡាករ Jack Grealish រកបាន ៦គ្រាប់ និងបញ្ជូនបាន១២លើក។
១០. ដៃគូប្រយុទ្ធរបស់ Newcastle United៖ Callum Wilson និង Miguel Almiron។ អ្នកទាំងពីររកគ្រាប់បាល់ឱ្យក្រុមសារិកាព្រៃ Newcastle បានចំនួន ១៤គ្រាប់ ដោយ Callum Wilson រកបាន ១០គ្រាប់ និង បញ្ជូនឱ្យមិត្តរូមក្រុមស៊ុតបានសម្រេចចំនួន ៥លើក ចំណែកឯកីឡាករ Miguel Almiron វិញរកបាន ៤គ្រាប់ និងបញ្ជូនបាន១លើក។