Skip to content
Chelsea ឈ្នះ Atletico Madrid នៅជើងទី១វគ្គ១៦ក្រុមចុងក្រោយ UCL ដោយគ្រាប់បាល់ដ៏អស្ចារ្យរបស់ Giroud
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Chelsea ឈ្នះ Atletico Madrid នៅជើងទី១វគ្គ១៦ក្រុមចុងក្រោយ UCL ដោយគ្រាប់បាល់ដ៏អស្ចារ្យរបស់ Giroud

គ្រាប់បាល់លោតទាត់ត្រឡប់ក្រោយដ៏អស្ចារ្យរបស់ខ្សែប្រយុទ្ធ Olivier Giroud បានជួយឱ្យ Chelsea ទទួលជ័យជម្នះលើ Atletico Madrid ០-១ ក្នុងការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League កាលពីយប់ថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

ការប្រកួតនេះត្រូវបានរៀបចំធ្វើនៅទឹកដីកណ្ដាលប្រទេសរ៉ូម៉ានី ជំនួសនៅអេស្ប៉ាញដែលមានការរឹត​បន្ដឹងការធ្វើដំណើរ ដោយសារបញ្ហារីករាលដាលនៃជំងឺកូវីដ១៩។

ក្នុងនោះដែរ មានស្ថិតិ និង កំណត់ត្រាមួយចំនួនបានកើតឡើង នៅក្នុងការប្រកួតនេះ៖

  • លោក Thomas Tuchel ក្លាយជាអ្នកចាត់ការ Chelsea ទី៣ដែលដឹកនាំឈ្នះការប្រកួតនៅ Champions League នៅប្រកួតដំបូងនៅក្នុងវគ្គ​ knockout បន្ទាប់ពីលោក Roberto Di Matteo និង Guus Hiddink។
  • លោក Thomas Tuchel ជាអ្នកចាត់ការទី២ ដែលដឹកនាំក្រុមពីរផ្សេងគ្នាលេងនៅ Champions League ក្នុងរដូវកាលតែមួយ បន្ទាប់ពីលោក Ronald Koeman ដែលធ្លាប់ដឹកនាំ PSV និង Valencia នៅរដូវកាល ២០០៧-០៨។
  • Atletico Madrid មិនអាចស៊ុតចំគោលដៅសូម្បីម្ដងទល់នឹង Chelsea ដែលនេះជាលើកទី១ដែលពួកគេមិនអាចស៊ុតចំគោលដៅ នៅក្នុងការប្រកួត Champions League ចាប់តាំងពីខែមីនា ឆ្នាំ២០១៩ ក្នុងជំនួបជាមួយ Juventus។
  • នេះជាលើកទី១៤ដែល Chelsea ឈ្នះការប្រកួតពានអឺរ៉ុបក្រៅទឹកដីនៅជើងទី១ ហើយ១៣លើកកន្លងមកពួកគេស៊ុតតែអាចឡើងទៅកាន់វគ្គបន្ទាប់។
  • ខ្សែប្រយុទ្ធ Olivier Giroud រកគ្រាប់បាល់បាន៦គ្រាប់នៅ Champions League រដូវកាលនេះ ដែលជាចំនួនគ្រាប់បាល់ច្រើនបំផុតរបស់គេក្នុងមួយរដូវកាលនៅ ព្រឹត្តិការណ៍ប្រកួតមួយនេះ។
  • ហើយខ្សែប្រយុទ្ធដែលមានអាយុ ៣៤ឆ្នាំ និង ១៤៦ថ្ងៃ ក្លាយជាកីឡាករដែលមានវ័យចាស់បំផុត ដែលអាចរកគ្រាប់បាល់ឱ្យ Chelsea ក្នុងការប្រកួត Champions League។
  • អ្នកចាំទី Edouard Mendy បានរក្សាសំណាញ់ទីមិនឱ្យរបូតគ្រាប់(clean sheet) ៥លើក ដែលច្រើនជាងអ្នកចាំទីណាៗទាំងអស់ ក្នុងការប្រកួត Champions League រដូវកាលនេះ។
  • ខ្សែបម្រើ Mason Mount របស់ Chelsea ទទួលបានកាតលឿងត្រឹមរយៈពេល៥៥វិនាទីនៃការប្រកួត ហើយនេះជាការទទួលបានកាតលឿងលឿនបំផុតនៅក្នុងការប្រកួត Champions League រដូវកាលនេះ។