កូរ៉េខាងជើងនឹងមិនចូលរួមប្រកួតតូក្យូអូឡាំពិកឡើយដោយសារបារម្ភកូវីដ១៩

Monghak Yong
19 មើល
0 នាទីអាន
- Advertisement -

រដ្ឋមន្ត្រីកីឡាកូរ៉េខាងជើងបាននិយាយតាមវិបសាយ Jason Sports របស់ពួកគេនៅថ្ងៃអង្គារទី៦ខែមេសាឆ្នាំ២០២១នេះថាពួកគេនឹងមិនចូលរួមប្រកួតតូក្យូអូឡាំពិកឆ្នាំនេះឡើយដើម្បីការពារអត្តពលិកពួកគេពីការឆ្លងជំងឺកូវីដ១៩។

ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអូឡាំពិកកូរ៉េខាងជើងកាលពីថ្ងៃទី២៥ខែមីនា ដែលមានរដ្ឋមន្ត្រីកីឡា Kim Il Guk ចូលរួមផងដែរ។

លោក Il Guk និយាយថា៖ «គណកម្មាធិការបានសម្រេចមិនចូលរួមអូឡាំពិកលើកទី៣២ដើម្បីការពារអត្តពលិកពីវិបត្តិសុខភាពសកលបង្កឡើងដោយមេរោគកូរ៉ូណា»។

កិច្ចប្រជុំនោះក៏បានពិគ្រោះអំពីវិធីអភិវឌ្ឍបច្ចេកវិទ្យាកីឡាអាជីព រកមេដាយនៅក្នុងការប្រកួតអន្តរជាតិ និងលើកស្ទួយសកម្មភាពកីឡាសាធារណៈក្នុងរយៈពេល៥ឆ្នាំខាងមុខ៕

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕