Skip to content
Solskjaer ចំណាយច្រើនប្រកួតជាង Mourinho ដើម្បីរកជ័យជម្នះ ៥០លើកសម្រាប់ Man United
    ទំព័រដើម  »  កីឡាអន្តរជាតិ

Solskjaer ចំណាយច្រើនប្រកួតជាង Mourinho ដើម្បីរកជ័យជម្នះ ៥០លើកសម្រាប់ Man United

Manchester United ទទួលបានជ័យជម្នះលើ Luton Town ក្នុងការប្រកួត Carabao Cup នារាត្រីថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០ ដែលជាជ័យជម្នះទី៥០ សម្រាប់អ្នកចាត់ការក្លិបលោក Ole Gunnar Solskjaer នៅគ្រប់ការប្រកួតពានរង្វាន់ទាំងអស់ឲ្យក្រុមបិសាចក្រហម។

អ្នកចាត់ការសញ្ជាតិន័រវេស ត្រូវការដឹកនាំក្រុម ៩២ប្រកួត ដើម្បីសម្រេចបានជ័យជម្នះទាំងនេះ និងជាអ្នកចាត់ការទី៣របស់ Man United បន្ទាប់ពីអតីតគ្រូបង្វឹក Ernest Mangnall ចំណាយ ៧៨ប្រកួត ហើយនឹងលោក Jose Mourinho ដឹកនាំតែ ៨១ប្រកួតប៉ុណ្ណោះ ដើម្បីទទួលបានជ័យជម្នះ ៥០ប្រកួត។

Ole Gunnar Solskjaer

លោក Solskjaer បានចូលខ្លួនមកដឹកនាំក្រុមបិសាចក្រហម ជំនួសលោក Mourinho កាលពីខែធ្នូឆ្នាំ ២០១៨ ហើយក្លាយជាគ្រូបង្វឹកទី២ដែលដឹកនាំក្រុមឈ្នះ៥ប្រកួតដំបូងនៅក្នុងលីគ បន្ទាប់ពី Sir Matt Busby នាឆ្នាំ ១៩៤៦។

ក្រោយពីដឹកនាំក្រុមទទួលបានលទ្ធផលល្អ លោកត្រូវបានក្លឹបតែងតាំងជាអ្នកចាត់ការពេញសិទ្ធ ព្រមទាំងចុះកុងត្រារយៈពេល៣ឆ្នាំ នៅក្នុងខែមីនាឆ្នាំ ២០១៩៕