ឡៅ ចិត្រា និង មឿន សុខហ៊ុច ជួបគ្នាជាលើកទី២

Sophana Pen
9 មើល
0 នាទីអាន
- Advertisement -


ម្ចាស់ខ្សែក្រវាត់មាស ឡៅ ចិត្រា និង មឿន សុខហ៊ុច និងប្រឈមមុខដាក់គ្នាសារជាថ្មី នៅលើសង្វៀន CBS នៅថ្ងៃសៅរ៍សប្ដាហ៍នេះ ដែលជាជំនួបទី២ក្នុងឆ្នាំ២០២០នេះ បន្ទាប់ពីពួកគេបានបន្សល់របួសឲ្យគ្នារៀងខ្លួន ក្នុងការប៉ះគ្នាកាលខែមេសា។


ជំនួបមួយនេះ ត្រូវបានគេបង្ហើបថា ជាប្រកួតដែលពុំមានការព្រៀងទុកឡើយ ត្បិតអ្នករៀបចំកម្មវិធីបានប្ដូរដាក់ មឿន សុខហ៊ុច ដោយសារ លន បញ្ញា ដែលរៀបចំឲ្យសងសឹក ឡៅ ចិត្រា មានបញ្ហាសុខភាព។

មុនប្រឈមមុខដាក់គ្នាជាថ្មីនៅសប្ដាហ៍នេះ កាលពីខែមេសា ក្នុងជំនួបដែលទាក់ទាញចំណាប់អារម្មណ៍បំផុតជាគូលំដាប់ប្រទេស មឿន សុខហ៊ុច បានយកឈ្នះពិន្ទុលើ ឡៅចិត្រា ក្រោយបញ្ចប់៥ទឹក។ មឿន សុខហ៊ុច ដែលកំពុងឡើងកូដបំផុត នៅពេលនោះ បានបន្សល់របួសប្រេះឆ្អឹងប្រអប់ដៃ ឲ្យឡៅ ចិត្រា និងទើបសះស្បើយវិញ ខណៈដែល ម្ចាស់មេដាយស៊ីហ្គេម២សម័យ ក៏បានទុករបួសទឹកដក់ក្នុងជង្គង់ដ៏អាក្រក់ ឲ្យមឿន សុខហ៊ុចវិញដូចគ្នា៕

លោក ប៉ែន សុផាន់ណា ជាអ្នកផលិត និង យកព័ត៌មានកីឡា ដែលបានឆ្លងកាត់បទពិសោធខ្ពស់ ពីប្រព័ន្ធផ្សព្វផ្សាយដ៏លេចធ្លោមួយចំនួន ទាំងទូរទស្សន៍ និង អនឡាញ។ លោក សុផាន់ណា កំពុងបម្រើការងារជា អ្នកផលិត ព័ត៌មានកីឡា ប្រកបដោយការទទួលស្គាល់ ក្នុងវិស័យព័ត៌មានកីឡានៅ កម្ពុជា រយៈពេលជាង១០ឆ្នាំមកហើយ។ លោក ជាអ្នកផលិត ព័ត៌មានកីឡា និង បទយកការណ៍ អំពីជិវិតកីឡាករ ដ៏មានវិជ្ជាជីវៈ។