ថោន បញ្ជាក់ពីចំណុចសំខាន់ៗនៃការនាំ គុនខ្មែរ ទៅកូរ៉េខាងត្បូងជាលើកដំបូង
ក្នុងកិច្ចសម្ភាសន៍ជាមួយ AMS Sports ឯកឧត្តម ហាក់ សុខហេង បានលម្អិតអំពីចំណុចសំខាន់ៗសម្រាប់ការនាំកីឡាករគុនខ្មែររបស់យើងទៅប្រកួតនៅទឹកដីប្រទេសកូរ៉េខាងត្បូងលើកដំបូងនេះថា ការចេញក្រៅស្រុកលើកនេះគឺជាការរៀបចំទាំងស្រុកពីខាងភាគីស្ថានីយផ្ទាល់ជាមួយនិងអ្នកឧបត្ថម្ភកម្មវិធី។ ថ្នាក់ដឹកនាំដដែលបន្ថែមទៀតថាកន្លងមកថោនត្រឹមតែនាំក្រុមកីឡាករគុនខ្មែរទៅប្រកួតតាមសង្វៀនរបស់ប្រទេសគេស្រាប់ៗ ប៉ុន្តែលើកនេះចេញទៅឈុតធំមានទាំងកីឡាករ អ្នកបច្ចេកទេសផ្សាយ និងក្រុមភ្លេងជាដើម។…
ថោន បង្ហើបពីគន្លឹះដែលនាំឱ្យខ្លួន ឈរជាប៉ុស្តិ៍លេចធ្លោលើការបង្កើតកម្មវិធីគុនខ្មែរ
ក្នុងកម្មវិធីបើកជាផ្លូវការនៃសង្វៀនគុនខ្មែរថ្មីស្រឡាងមួយទៀតដែលទទួលបន្ទុកដោយស្ថានីយទូរទស្សន៍ថោន ឯកឧត្តម ហាក់ សុខហេង នាយកគ្រប់គ្រងការផ្សាយបានមានប្រសាសន៍ជុំវិញភាពទាក់ទាញមួយចំនួនដែលធ្វើឱ្យខាងស្ថានីយក្រសោបបានអ្នកឧបត្ថម្ភមកជាហូរហែក្នុងការបង្កើតសង្វៀនគុនខ្មែរប្រកួតប្រចាំសប្តាហ៍មករហូតនេះគឺផ្តើមចេញពីកត្តាមានទំនុកចិត្តមកភាគីស្ថានីយអ្នករៀបចំ ការដឹងចិត្តធ្វើតាមសំណូមពររបស់មហាជនអ្នកគាំទ្រប្រដាល់គុនខ្មែរ។ ថ្នាក់ដឹកនាំខាងលើបន្តទៀតថាគ្រប់ក្រុមកីឡាករដែលមកប្រកួតទៀតសោតវាយអស់ៗពីសមត្ថភាពដែលបង្កជាភាពទាក់ទាញឱ្យបណ្តាអ្នកគាំទ្រពេញភ្នែកក្នុងការទស្សនាម្តងៗ និងបូកផ្សំពីការរៀបចំទូទៅរបស់ក្រុមការងារប្រចាំស្ថានីយផ្ទាល់ផងនោះ។ សង្វៀនថ្មីថោនកម្មវិធីប្រដាល់ផោវើរេមគុនខ្មែរបើកសម្ពោធអមជាមួយកីឡាករជួរមុខប្រចាំកម្ពុជាចំនួន ៥ធំៗក្នុងនោះរួមមាន ធឿន ធារ៉ា,…
ធន់ អៀងឡៃ នឹងប្រើយុទ្ធវិធីវាយតាមវចនានុក្រមពេលប៉ះខ្លាចាស់ កាំឡៃយុគ ថ្ងៃអាទិត្យនេះ
ទើបតែផ្តួលកីឡាករភូមាឱ្យបោះបង់ការប្រកួតក្នុងទឹក១ កាលពីចូលឆ្នាំខ្មែរថ្ងៃទី១ថ្មីៗ នៅសប្តាហ៍នេះ ធន់ អៀងឡៃ ត្រូវធ្វើការធ្ងន់ក្នុងជំនួបប៉ះខ្លាចាស់ថៃ កាំឡៃយុគ ដែលជើងខ្លាំងគុនខ្មែរលំដាប់ៗជួរមុខគីឡូ ៦០ មិនងាយនឹងយកឈ្នះ។ ប៉ុន្តែសម្រាប់អ្នកប្រដាល់មានប្រភពពីកំពង់ឆ្នាំងអះអាងថាស្គាល់អំពីសមត្ថភាពរបស់កាំឡៃយុគច្បាស់ ដែលជាកីឡាប្រភេទតាន់…
ឡៅ ចិត្រា និង មឿន សុខហ៊ុច ជួបគ្នាជាលើកទី២
ម្ចាស់ខ្សែក្រវាត់មាស ឡៅ ចិត្រា និង មឿន សុខហ៊ុច និងប្រឈមមុខដាក់គ្នាសារជាថ្មី
ទេព ស៊ីវុត្ថា និយាយពី រិន ដេវីត ដណ្ដើមពានម៉ារ៉ាតុន MasFight ចុងសប្ដាហ៍នេះ
គ្រូបង្វឹកក្រុមថ្នាលជម្រើសជាតិគុនខ្មែរ លោក ទេព ស៊ីវុត្ថា បានបង្ហាញទំនុកចិត្តខ្ពស់លើកូនសិស្សរបស់