ក្លិបគុនខ្មែរដ៏ទាក់ទាញថ្មីមួយ លេចរូបរាងឡើងក្នុងខេត្តបាត់ដំបង

Sophana Pen
8 មើល
0 នាទីអាន
- Advertisement -

ក្លិបគុនខ្មែរដ៏ថ្មីសន្លាងមួយបានលេចរូបរាងឡើងក្នុងខេត្ត បាត់ដំបង កំពុងកញ្ឆក់ការចាប់អារម្មណ៍ក្រៃលេង ពីអ្នកគាំទ្រគុនខ្មែរ។

ក្លិបមួយនេះមានឈ្មោះថា «ក្លិបកីឡាប្រដាល់សែនក្លាហាន» ដែលមានមូលដ្ឋានស្ថិតក្នុងភូមិ អូរតានប់ សង្កាត់ក្ដុលដូនទាវ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ប្រកបដោយសោភ័ណ្ឌភាព និង បំពាក់សម្ភារៈល្អៗ ក្លិបគុនខ្មែរ លើដែនដីបាត់ដំបង មួយនេះត្រូវបានអះអាងថា បណ្ដែតខ្លួនឡើង ជាមួយទស្សនវិស័យ ក្នុងការរួមចំណែកអភិរក្ស និងផ្សព្វផ្សាយគុនខ្មែរ ទៅរកភាពអស្ចារ្យ។

«ខ្ញុំតំណាងឲ្យស្ថាបនិកក្លិប ដែលបានកសាងក្លិបនេះឡើង គឺដើម្បីចូលរួមអភិរក្សសិល្បៈក្បាច់គុនប្រដាល់បុរាណខ្មែរ និង បណ្ដុះធនធានកីឡាករឲ្យបានច្រើន ចង់ឲ្យពិភពលោកទទួលស្គាល់ ថាគុនខ្មែរពិតជាអស្ចារ្យ»។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិបដែលបាន បង្ហាញជាផ្លូវការក្នុងសប្ដាហ៍នេះ៕

លោក ប៉ែន សុផាន់ណា ជាអ្នកផលិត និង យកព័ត៌មានកីឡា ដែលបានឆ្លងកាត់បទពិសោធខ្ពស់ ពីប្រព័ន្ធផ្សព្វផ្សាយដ៏លេចធ្លោមួយចំនួន ទាំងទូរទស្សន៍ និង អនឡាញ។ លោក សុផាន់ណា កំពុងបម្រើការងារជា អ្នកផលិត ព័ត៌មានកីឡា ប្រកបដោយការទទួលស្គាល់ ក្នុងវិស័យព័ត៌មានកីឡានៅ កម្ពុជា រយៈពេលជាង១០ឆ្នាំមកហើយ។ លោក ជាអ្នកផលិត ព័ត៌មានកីឡា និង បទយកការណ៍ អំពីជិវិតកីឡាករ ដ៏មានវិជ្ជាជីវៈ។