ការ​ប្រកួត​រវាង Anthony Joshua និង Tyson Fury នឹង​ធ្វើ​នៅ​អារ៉ាប៊ីសាអ៊ូឌីត​

Monghak Yong
13 មើល
0 នាទីអាន
- Advertisement -

ការ​ប្រកួត​ប្រដាល់​​ដណ្ដើម​ជើង​ឯកទម្ងន់​ធ្ងន់​ពិភពលោក​រវាង​កំពូល​កីឡាករ​អង់គ្លេស​ទាំង​ទ្វេ Anthony Joshua និង Tyson Fury ​​នឹង​ធ្វើ​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​។

 ចំពោះ​ទីតាំង​​ជាក់លាក់​និង​កាល​បរិច្ឆេទ​ប្រកួត​នៅ​មិនទាន់​ត្រូវ​បាន​បញ្ជាក់​នៅឡើយ​ទេ​។

លោក Eddie Hearn ដែល​ជា​​​ប្រូម៉ូទ័រ​របស់​ Joshua និយាយ​ប្រាប់ Sky Sports ​ថា​ការ​ប្រកួត​អាច​ធ្វើនៅ​ថ្ងៃ​ទី​៧​ឬ​១៤​ខែ​សីហា​។

អ្នក​ឈ្នះ​រវាង Joshua និង Fury នឹង​ក្លាយ​ជា​ជើងឯក​ទម្ងន់​ធ្ងន់​ពិភពលោក​គ្មាន​គូ​ប្រៀប ព្រោះ​​ជា​ការ​ប្រកួត​ដាក់​ខ្សែ​ក្រវាត់​ទាំង​អស់​ដែល​មាន​។

Joshua ​វ័យ​៣១​ឆ្នាំ ​កំពុង​កាន់​កាប់​​ខ្សែ​ក្រវាត់ WBA, WBO និង IBF ខណៈ Fury វ័យ​៣២​ឆ្នាំ កាន់កាប់​ខ្សែ​ក្រវាត់ WBC និង The Ring។

Joshua ​ប្រកួត​អាជីព​២៥​ដង ឈ្នះ​២៤​ដង ផ្ដួល​គូ​បដិបក្ខ​សន្លប់​២២​ដង និង​ចាញ់​១​ដង​។

Tyson ​ប្រកួត​អាជីព​៣១​ដង ឈ្នះ​៣០​ដង ផ្ដួល​គូបដិបក្ខ​សន្លប់​២១​លើក និង​ស្មើ​១​ដង​៕

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕