លោក វណ្ណ វណ្ណរដ្ឋ ពុះពារការលំបាកបង្កើតទីលានបាល់ទាត់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង ដើម្បីពង្រីកវិស័យកីឡាក្នុងតំបន់
បាត់ដំបង៖ ទោះបីខ្លួនត្រឹមជាបុគ្គលិកធ្វើការនៅអង្គការក្រៅរដ្ឋាភិបាលមិនមានថវិការច្រើនក្នុងការចំណាយក៏លោក វណ្ណរដ្ឋ រំលែកប្រាក់ខែខ្លះ រៃថវិកាពីសប្បុរសជនដើម្បីបង្កើតទីលានបាល់ទាត់សម្រាប់ក្មេងៗដែលស្រលាញ់កីឡាបាល់ទាត់ឱ្យមានទីលានសមរម្យមួយបានលេងហើយក៏ដើម្បីលើកស្ទួយវិស័យកីឡាក្នុងតំបន់ផងដែរ។ លោក វណ្ណរដ្ឋ បានផ្ដល់បទសម្ភាសមកក្រុមការអេអិមអេសស្ពតថា៖ https://www.youtube.com/watch?v=yKBmXHjLTdY&t=3s
ភុំ សារ៉ាយ បាត់ខ្លួនពីសង្វៀនប្រដាល់បង្កើតអាជីពថ្មីលើទឹកដីថៃបង្កាត់ពូជមាន់ជល់លក់
ភ្នំពេញៈ អ្នកប្រដាល់កណ្តាប់ដៃធ្ងន់ ភុំ សារ៉ាយ បានបាត់ខ្លួនពីសង្វៀនប្រដាល់មួយរយៈដែលកំពុងរស់នៅជនបទក្នុងខេត្តសះកែវ ប្រទេសថៃដែលកំពុងបង្កើតមុខរបបថ្មីមួយគឺចិញ្ចឹមមាន់ជល់លក់ទៅដោយអតិថិជនដែលស្រលាញ់បក្សីកីឡា។ លោក ភុំ សារ៉ាយ បានផ្ដល់បទសម្ភាសន៍មកក្រុមការងារអេអិមអេសស្ពតតាមរយៈសាអេឡិចត្រូនិចថា៖ https://www.youtube.com/watch?v=Cwe4s_ASu0E
ខេត្តសៀមរាបមានសក្តានុពលខ្លាំងសម្រាប់រៀបចំការប្រណាំងកង់ ស៊ីហ្គេម ឆ្នាំ២០២៣
ភ្នំពេញ៖ ខេត្តសៀមរាប ជាខេត្តអាទិភាពជាងគេ សម្រាប់ការប្រណាំងកង់ នៃការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយសារប្រភពធនធានកីឡាករ-កីឡាការិនី គ្រូបង្វឹកភាគច្រើន ក៏កើតចេញពីខេត្តតំបន់ទេសចរណ៍-វប្បធម៌ដ៏ទាក់ទាញរបស់ព្រះរាជាណាចក្រកម្ពុជាមួយនេះផងដែរ។ នេះជាការលើកឡើងរបស់លោក…
កៅ និស្ស័យ អតីតកីឡាករបាល់ទាត់ជម្រើសជាតិផ្ដាំទៅកីឡាករ ជំនាន់ថ្មីកុំសប្បាយចាយ ពេលមានប្រាក់ខែខ្ពស់
ភ្នំពេញ៖ លោក កៅ និស្ស័យ គឺជាអតីតខ្សែបម្រើស្លាបឆ្វេងដ៏ឆ្នើមម្នាក់របស់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ចន្លោះពីឆ្នាំ១៩៩៩ដល់ឆ្នាំ២០០២ ក្រោមការដឹកនាំរបស់គ្រូបង្វឹកអាល្លឺម៉ង់ លោក Joachim Fickert ។ លោក…
សៀង មករា អតីតកីឡាករជិះកង់ជម្រើសជាតិ ផ្ដាស់ប្ដូរជីវិតមកជាអ្នកបង្កើតតំបន់អេកូទេសចរណ៍ស្ទឹងពពក
ភ្នំពេញ៖ លោក សៀង មករា គឺជាអតីតកីឡាករជម្រើសជាតិខាងផ្នែកជិះកង់ភ្នំមួយរូប លោកមិនត្រឹមតែលេងកីឡាជិះកង់មួយមុខប៉ុន្នោះទេ មករាបានលេងកីឡាផ្សេងៗជាច្រើនទៀត។ មករា បានផ្ដល់បទសម្ភាសន៍មួយមក្រុមការងារអេអិមអេសស្ពតអំពីដំណើរជីវិតរបស់លោកពីអតីតកាលរហូតមកដល់បច្ចុប្បន្នក្នុងការផ្ដាស់ប្ដូរជីវិតមកចាប់យកលើវិស័យទេសចរវិញ។ សុំតាមដានបទសម្ភាសន៍នៅក្រោយនេះ៖
លោក ហែម គិរី៖ កីឡាករកីឡារិនីហែលទឹកទាំងអស់ ត្រៀមខ្លួនរួចរាល់សម្រាប់ការចូលរួមប្រកួតស៊ីហ្គេមលើទី៣១
ភ្នំពេញ៖ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែល ទឹកបានផ្ដល់បទសម្ភាសតាមទូរសព្វមកក្រុមការងារអេអិមស្ពតកាលពីម្សិលមិញថា៖ កីឡាករកីឡាការិនីហែលទឹកទាំងអស់បានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមនាខែវិច្ឆកាខាងមុននេះរួចរាល់អស់ហើយ។ ខាងក្រោមនេះជាបទសម្ភាសរបស់ក្រុមការងារអេអិមអេសស្ពតជាមួយលោក ហែម គីរី៖ https://www.youtube.com/watch?v=Tc6cyxeGBWk
យឹម សុចិត្រា អតីតជាកីឡាករក្រុមបឹងកេត បច្ចុប្បន្នជាអនុប្រធានសាខាធានាគារឯកជនដ៏ល្បីមួយ
ភ្នំពេញ៖ ភ្នំពេញ៖ យឹម សុចិត្រា គឺជាកីឡាករល្អមួយរូបរបស់ក្រុមបឹងកេតកាលពីអតីតកាល រូបគេជាចាប់ផ្ដើមចូលលេងជាមួយក្រុមមួយនេះតាំងតែពីក្លិបចាប់ផ្ដើមកកើតដំបូងនៅក្នុងខេត្តកំពងចាម។ សុចិត្រា បានផ្ដល់បទសម្ភាសន៍មួយមកក្រុមការងារអេអិមអេសស្ពតអំពីដំណើរជីវិតក្នុងវិស័យបាល់ទាត់នឹងការចាប់ផ្ដើមការងារលើវិថីថ្មីនៃជិវិត រហូតដល់ខ្លួនបានក្លាយជាអនុប្រធានសាខាធានាគារមួយក្នុងរាជធានីភ្នំពេញ។ ខាងក្រោមនេះគឺជាកិច្ចសម្ភាសមួយរបស់លោក ម៉ៃ វីរៈ…
កីឡាករវ័យក្មេង មិន រតនៈ ខ្សែបម្រើប្រយុទ្ធក្រុមព្រះខ័នរាជស្វាយរៀងមានក្ដីស្រមៃចង់ទៅលេងលីគកំពូលថៃ
ភ្នំពេញ៖ ដោយសារកាយសប្បទាមិនអំណោយផងធ្លាប់ធ្វើតេស្តជាមួយក្រុមបាល់ទាត់ជាច្រើនតែមិនបានទទួលទ្ធិផលល្អកីឡាករវ័យក្មេង មិន រតនៈ នៅតែមិនបោះបង់ចោលក្ដីស្រមៃរបស់ខ្លួនតាំងតែពីនៅវ័យកុមារចង់ក្លាយជាកីឡាករបាល់ទាត់អាជីពមួយរូបក្នុងប្រទេសកម្ពុជា។ រតនៈ ដែលបច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានផ្ដល់បទសម្ភាសមកក្រុមការងារអេអិមអេសស្ពតថា៖
មាស វាសនា ខ្សែការពារលេងឲ្យក្រុមសូហ្វីយ៉ាប៉ៃលិនក្រៅពីអាជីពកីឡា មានមុខរបបលក់សម្ភារៈកីឡា
ភ្នំពេញ៖ ខ្សែការពារមានបទពិសោធន៍ច្រើនក្នុងវិស័យបាល់ទាត់កំពុងលេងក្រុមនៅស្រុកកំណើតកីឡាករ មាស វាសនា បានផ្ដល់បទសម្ភាសន៍មួយមកក្រុមការងារអេអិមអេសស្ពតកាលពីម្សិលមិញថា៖ ក្រៅពីអាជីពជាកីឡាករបាល់ទាត់លោកក៏បានបើកកន្លែងលក់សម្ភារៈកីឡាមួយកន្លែងផងដែលនៅខេត្តប៉ៃលិន។
សេវ សីហា អតីតជាកីឡាករបាល់ទះលេងឱ្យក្រុមនៅវៀតណាម បច្ចុប្បន្នជាខ្សែប្រយុទ្ធឆ្នើមលេងឱ្យក្រុមបាល់ទាត់ឃុំប៉ាតេខេត្តរតនគីរី
ភ្នំពេញ៖ ទោះបីខ្លួនជាអតីតកីឡាករបាល់ទះលេងឲ្យក្រុមនៅប្រទេសវៀតណាម កីឡាករ សេវ សីហា ជាយុវជនជនជាតិដើមចារ៉ាយដែលបច្ចុប្បន្នកំពុងលេងបាល់ទាត់ឲ្យក្រុមឃុំប៉ាតេ នៃខេត្តរតនគីរី។ សេវ សីហា បានផ្ដល់បទសម្ភាសមកក្រុមការងារអេអិមអេសស្ពតថា៖
អ្នកស្រី ពុធ ធីតា ទម្លាយមូលហេតុក្នុងការយកក្លិបបឹងកេតមកគ្រប់គ្រង
ភ្នំពេញ៖ អ្នកស្រី ពុធ ធីតា ដែលបច្ចុប្បន្នជាប្រធានក្លិបបាល់ទាត់បឹងកេតកាលពេលថ្មីៗនេះបានផ្ដល់បទសម្ភាសមួយឲ្យទៅ Frame Cambodia អំពីមូលហេតុដែលលោកសម្រេចចិត្តយកក្លិបបឹងកេងមកគ្រប់គ្រង។ លោកស្រីបានថ្លែងថា៖ ចាប់តាំងពីអ្នកស្រីមកកាន់កាប់ក្លិបបឹងកេតកាលពីឆ្នាំ២០១៨ ក្លិបបានឈ្នះពាន់ហ៊ុនសែនខាប់នៅឆ្នាំ២០១៩ នឹងឈ្នះពាន់ខេមបូឌាលីកឆ្នាំ២០២០៕