Marcus Haber ខ្សែប្រយុទ្ធជម្រើសជាតិកាណាដា របស់វិសាខា ៖ កម្ពុជាជាប្រទេសដ៏ស្រស់ស្អាត ហើយមានកីឡាករមានទេពកោសល្យច្រើន
សៀមរាប៖ Marcus Haber ជាកីឡាកបរទេសចំណូលថ្មី ជនជាតិកាណាដាដែលពាក់លេខ១១ ទើបតែបង្ហាញខ្លួនលើកដំបូលឲ្យក្លិបវិសាខាក្នុងពានរង្វាន់សប្បុរសធ៌មនៅខេត្តសៀមរាបកាលពីសប្ដាហ៍មុនបាននិយាយកោតសរសើថា កម្ពុជាជាប្រទេសដ៏ស្រស់ស្អាត ហើយក្រុមយើងមានកីឡាករមានទេពកោសល្យជាច្រើនដែលនឹងបង្កើតភាពប្រកួតប្រជែង ហើយ ក្លិបពិតជាអាជីពណាស់។ បាទ ជាបទពិសោធល្អសម្រាប់ខ្ញុំនៅកម្ពុជាមកទល់ពេលនេះ…
លោក ខូវ ឆាយ មើលឃើញវិស័យបាល់ទាត់កម្ពុជាមួយរយៈពេលចុងក្រោយនេះពិតជាមានភាពរីកចម្រើនខ្លាំង
សៀមរាប៖ អគ្គលេខាធិការសមាគមកីឡាបាល់ទាត់ ខមភ លោក ខូវ ឆាយ សម្លឹងឃើញថាមួយរយៈពេលចុងក្រោយនេះវិស័យបាល់ទាត់មានការរើកចម្រើនខ្លាំង ដោយមានក្លិបអាជីពជាច្រើនកំពុងតែបោះទុនវិនិយោគបន្ថែមលើកីឡាករក្នុងស្រុកនឹងនាំយកកីឡាករបរទេសមកជួយក្លិបរៀងៗខ្លួន ហើយក៏មានបណ្ដាលក្រុមហ៊ុនធំៗបានជួយឧបត្ដមក្លិបជាច្រើនផដែរ៕
មិន រតនៈ កីឡាករវ័យក្មេងខ្សែបម្រើប្រយុទ្ធដែលគួរឲ្យចង់តាមដានក្នុងរដូវកាលថ្មី
សៀមរាប៖ កីឡាករវ័យក្មេងខ្សែបម្រើប្រយុទ្ធរបស់ក្រុមព្រះខ័នរាជស្វាយរៀង បានបង្ហាញទម្រង់លេងដ៏អស្ចារ្យរបស់ខ្លួនការប្រកួតពាន់រង្វាន់សប្បុរសធម៌នៅខេត្តសៀមរាមកាលពីសប្ដាហ៍មុន។ រតនៈ បាននិយាយថា ដោយសារកាយសប្បទានៅមិនទាន់រឹងមាំខ្លាំង ដូចនេះហើយវាបានធ្វើឲ្យខ្លួនជួបផងលំបាកខ្លះៗដែរ។ ដោយសារតែខ្លួនស្រលាញ់បាល់ទាត់តាំងតែពីតូចមកម្លេះ ទើបជំរុញទឹកខ្លួន ទោះជួបផងលំបាកខ្លះយ៉ាងក៏នៅតែជម្នះ។ រតនៈជាកីឡាករជម្រើសជាតិអាយុ ក្រោម១៩ឆ្នាំហើយរូបគេមានក្ដីស្រម៉ៃចង់ជាប់ជម្រើសជាតិឈុតធំនាពេលខាងមុខ៕
សៀមរាបយូណាយធីត បង្ហើបអំពីគម្រោងនៅថ្ងៃអនាគត
សៀមរាប៖ បន្ទាប់ពីបញ្ចប់ការរៀបការប្រកួតបាល់ទាត់សប្បុរសធ៌មដែលមានក្លិនធំៗបួនចូលរួមដោយជោគជ័យកាលពីចុងសប្ដាហ៍មុនលោក លី សេងហួរ ដែលជាប្រធានក្លិបសៀមរាបយូណាយធិតបានបង្ហើបប្រាប់អំពីគំរោងដែលក្លិបគ្រោងនឹងរៀបចំនៅថ្ងៃអនាគត់មកក្រុមការងារអេអិមអេសស្ពតថា ក្លិបគ្រោងនឹងរៀបចំទៅមជ្ឈមណ្ឌលបណ្ដុំបណ្ដាលលើវិស័យបាល់ទាត់ដែលមានបួនទីលាន។ ហើយសៀមរាបយូណាយធិតគឺជាថ្នាលបណ្ដុំបណ្ដាលក្មេងៗដែលស្រលាញ់វិស័យបាល់ទាត់។ ក្លិបបាល់ទាត់សៀមរាបបង្កើតឡើងកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ដែលមានលោក លី…
គ្រូបង្គោលវិសាខា Colum Curtis និយាយពី បញ្ហា fitness របស់ ក្រុម ក្រោយ ឈ្នះ ពាន សប្បុរសធម៌
សៀមរាប៖ ខណៈដែលក្រុមរបស់ខ្លួនទើបតែឈ្នះពាន់ថ្មីៗក្នុងការប្រកួតសប្បរសធ៌មនៅខេត្តសៀមរាបមុនការបើករដូវកាលថ្មីមកដល់ លោក Colum Curtis បាននិយាយថា យើងនៅមានបញ្ហា fitness ខ្លះៗ កីឡាករមួយចំនួនរបួស កីឡាករខ្លះទើបជាពីរបួស។ ខ្ញុំសង្ឃឹមថានៅពេលគ្រប់គ្នាជុំជើងគ្នាវិញ…
កីឡារាំកម្ពុជាត្រៀម១០វិញ្ញាសា ក្នុងស៊ីហ្គេម នៅវៀតណាម
ភ្នំពេញ៖ សហព័ន្ធកីឡារាំកម្ពុជាបានត្រៀមកីឡាករ កីឡាការិនីជម្រើសជាតិរបស់ខ្លួនលើ១០វិញ្ញាសា ដែលកំណត់បង្ហាញនៅក្នុងស៊ីហ្គេម លើកទី៣១ នាខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសវៀតណាម។ លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ…
កែវ រំចង់ បកស្រាយបន្ទាប់ពីវីដេអូឃ្លីខ្លីមួយបានលេចធ្លាយលើបណ្តាញសង្គមកាលពីសប្តាហ៍មុន
អាថ៌កំបាំងនៅពីក្រោយការប្រើអំពើហិង្សាយ៉ាងសាហាវយង់ឃ្នងរបស់កំពូលកីឡាករប្រដាល់កម្ពុជា កែវ រំចង។ កាយវិការក្នុងវីដេឃ្លីបខ្លីដែលត្រូវលេចធ្លាយលើបណ្តាញសង្គមកាលពីសប្តាហ៍មុន ដែលកីឡាករ កែវ រំចង់ បានវាយដំច្រំធាក់ប្រពន្ធកូនយ៉ាងឃោរឃៅ ត្រូវទស្សនិកជន និងអ្នកគាំទ្រកីឡាកររូបនេះមិនតិចទេបានរិះគន់ និងខកចិត្តយ៉ាងខ្លាំងទៅលើកីឡាករកែវ រំចង់។…