Sovann Tith

ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕
Follow:
736 Articles

អតីតកីឡាករខ្មែរធ្លាប់លេងក្រៅស្រុក៣រូបបង្ហាញចំណាប់អារម្មណ៍លើសៀង ចន្ធា ចំពោះការចេញទៅប្រកបអាជីពនៅកាតារ

លោក ឃឹម បូរី “៖ នេះជាគម្រូសម្រាប់យុវជនផ្សេងៗទៀតចេះដាក់គោលដៅបានទៅលេងក្រៅស្រុក” លោក កែវ សុខង៉ន “៖ សៀង ចន្ធា ត្រូវមានស្មារតីរឹងបុឹង…

Sovann Tith

គ្រូបាល់ទះមហាផ្ទៃរំពឹងបានបច្ចេកទេសល្អៗពីក្រុមអឺរ៉ុបក្នុងការប្រកួត World Police

ក្រុមកីឡាបាល់ទះក្រសួងមហាផ្ទៃបានចូលរួមព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣នៅប្រទេសកាណាដាដែលប្រព្រឹត្តទៅពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា។ ក្នុងដំណើរចាកចេញពីព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែកក្កដា នេះលោក…

Sovann Tith

ថ្នាក់ដឹកនាំកីឡាមហាផ្ទៃ ៖ កីឡា World Police បង្ហាញពីសាមគ្គីភាពក្នុងចំណោមនគរបាលជុំវិញពិភពលោក

ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានចាត់ទុកព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ ជាការបង្ហាញពីសាមគ្គីភាពក្នុងចំណោមនគរបាលជុំវិញពិភពលោក។ ថ្នាក់ដឹកនាំខាងលើមានប្រសាសន៍បែបនេះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញព្រឹកថ្ងៃអង្គារ…

Sovann Tith

ក្រុមបាល់ទាត់បែបអៀរឡង់នៅកម្ពុជាទៅប្រកួតអន្តរជាតិនៅសាធារណរដ្ឋអៀរឡង់

ក្រុមបាល់ទាត់អៀរឡង់មួយនៅកម្ពុជា ដែលមានឈ្មោះថា មិត្តភក្ដិខ្មែរ បានចេញទៅប្រកួតលក្ខណៈអន្តរជាតិនៅសាធារណរដ្ឋអៀរឡង់ កាលថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០២៣។ លោក Conor Wall ស្ថាបនិកក្រុមមិត្តភក្ដិខ្មែរ…

Sovann Tith

អ្នកស្រី ពុធ ធីតា ៖ ក្រៅពីកាតា ក៏មានក្លិបនៅអេស្ប៉ាញ និងថៃ ទាក់ទងចន្ធា ដែរ

អ្នកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកេតមានប្រសាសន៍ថា ក្រៅពីក្លិបនៅប្រទេសកាតា ក៏មានក្លិបនៅប្រទេសអេស្ប៉ាញ និងថៃ​ បានទាក់ទងសៀង ចន្ធា ដែរ៕

Sovann Tith

សៀង ចន្ធា ចាត់ទុកឱកាសទៅកាតាជាកម្លាំងចិត្តឆ្ពោះទៅលីគកាន់តែខ្ពស់

ខ្សែប្រយុទ្ធ សៀង ចន្ធា បានចាត់ទុកឱកាសទៅកាតាជាកម្លាំងចិត្តសម្រួចសមត្ថភាពថែមទៀត ឆ្ពោះទៅលីគកាន់តែខ្ពស់។ សមាជិកបឹងកេត និងជម្រើសជាតិកម្ពុជា ក៏បានផ្ដាំផ្ញើយុវជនខ្មែរឯទៀតឱ្យខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពដើម្បីមានឱកាសចេញទៅប្រកបអាជីពនៅក្រៅស្រុកដូចរូបគេ៕

Sovann Tith

សៀង ចន្ធា​ ជួបថ្នាក់ដឹកនាំ និងមិត្តរួមក្រុមបឹងកេតមុនហោះទៅកាតារ

នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០២៣ នេះ ខ្សែប្រយុទ្ធបឹងកេត សៀង ចន្ធា បានជួបជាមួយថ្នាក់ដឹកនាំក្លិប និងមិត្តរួមក្រុមរបស់ខ្លួន មុនឡើងយន្ដហោះឆ្ពោះទៅកាន់ប្រទេសកាតារនៅរសៀលថ្ងៃដដែលនេះ។ សមាជិកក្រុមជម្រើសជាតិកម្ពុជាដដែលទទួលបានអនុសាសន៍ល្អៗពីលោកជំទាវ…

Sovann Tith

លីបេរ៉ូ ឈួន ប្រសិទ្ធ រំឭកអនុស្សាវរីយ៍ប្រឹងហាត់ដល់ក្អួតពេលចូលក្រុមបាល់ទះមហាផ្ទៃដំបូងៗ

លីបេរ៉ូ ឈួន ប្រសិទ្ធ បានរំឭកថា ពេលចូលហ្វឹកហាត់កីឡាបាល់ទះផ្លូវការដំបូងនៅក្រុមក្រសួងមហាផ្ទៃ ពេលចូលគេបានប្រឹងប្រែងខ្លាំងរហូតដល់ថ្នាក់បែកក្អួត៕

Sovann Tith

អ្នកស្រី ពុធ ធីតា ៖ សៀង ចន្ធា ត្រៀមចេញទៅលេងនៅលីគកាតារក្រោមកិច្ចសន្យាខ្ចីពីបឹងកេត

អ្នកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកេត បង្ហើបថា សៀង ចន្ធា ពុំបានមក Pre-season នៅថៃ ព្រោះត្រូវត្រៀមចេញទៅលេងនៅលីគកាតារក្រោមកិច្ចសន្យាខ្ចីពីបឹងកេត។ សៀង ចន្ធា…

Sovann Tith

ណាហ្គាវើលដ៍បង្ហាញកីឡាករកូតាអាស៊ាន

𝐑𝐚𝐟𝐥𝐢 𝐌𝐮𝐫𝐬𝐚𝐥𝐢𝐦 អតីតខ្សែប្រយុទ្ធជម្រើសជាតិអាយុក្រោម១៩ឆ្នាំឥណ្ឌូនេស៊ីជាកីឡាករកូតាអាស៊ានរបស់​ណាហ្គាវើលដ៍។ ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំធ្លាប់លេងនៅក្លិប Mitra Kukar ពីចន្លោះឆ្នាំ២០១៨ដល់២០១៩។ ពីឆ្នាំ២០២០ដល់២០២២ គេបានចូលរួមជាមួយ Persija Jakarta តែចន្លោះនោះក៏បានផ្ទេរទៅកាន់…

Sovann Tith

អតីតខ្សែបម្រើ AEU ម៉ន កក្កដា កំពុងចាប់ការងារជាគ្រូយុវជន និងកាយសម្បទា ក្រោយផ្អាកពីការងារជាកីឡាករ

ទោះផ្អាកពីការងារកីឡាករ អតីតខ្សែបម្រើ ម៉ន កក្កដា របស់ព្រះខ័នរាជស្វាយរៀង និងអាស៊ីអឺរ៉ុបយូណាយធីត នៅតែមិនទៅណាឆ្ងាយពីបាល់ទាត់ ដោយគេបាននិងកំពុងសម្រួចខ្លួនក្នុងនាមជាគ្រូយុវជន និងកាយសម្បទា។ គេមិនច្បាស់ថា នឹងអាចវិលទៅតួនាទីជាកីឡាករវិញឬអត់ទេ តែអ្វីសំខាន់នោះ…

Sovann Tith

ក្លិបវាយសីភ្នំពេញចែករំលែកបទពិសោធដល់សិស្សានុសិស្សវិទ្យាល័យព្រែកលៀប និងបណ្ដុះការស្រលាញ់កីឡាវាយសី

ក្លិបវាយសីភ្នំពេញបានចាប់ផ្ដើមរៀបចំកម្មវិធីបង្ហាត់បង្រៀនមូលដ្ឋានគ្រឹះកីឡាវាយសីដល់សិស្សានុសិស្សវិទ្យាល័យព្រែកលៀបដើម្បីឱ្យពួកគេបានយល់ពីរបៀបលេងត្រឹមត្រូវ។ កម្មវិធីចែករំលែកនេះបានចាប់ផ្ដើមនៅថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៣ នាក្លិបវាយសីភ្នំពេញនៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ៕

Sovann Tith