ព្រះខ័នរាជតាមស្មើណាហ្គា ខណៈភ្នំពេញក្រោនវាយបកគិរីវង់ជើងទីមួយ វគ្គ៨ក្រុម ពានសម្ដេចតេជោ
ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតី រដូវកាល២០២០ វគ្គ៨ក្រុមចុងក្រោយ បានបញ្ចប់ជើងទីមួយចំនួនពីរគូទៀតហើយនៅរាត្រីថ្ងៃសៅរ៍ ទី២៩ ខែសីហា។ក្នុងនោះក្រុមម្ចាស់ផ្ទះភ្នំពេញក្រោនបានវាយបកយកឈ្នះ២ទល់នឹ១លើគិរីវង់សុខសែនជ័យ។ ក្រុមភ្ញៀវមកពីខេត្តតាកែវបាននាំមុខមុនដោយខ្សែការពារ ជូ ហាវ…
អគ្គិសនីកម្ពុជាដាក់គោលដៅជុំទីពីរយ៉ាងហោចបានលេខ៧ឬលេខ៨
ចំណាត់ថ្នាក់រវាងលេខ៧ និងលេខ៨នៃក្របខណ្ឌកំពូលកម្ពុជា ជុំពីរ រដូវកាល២០២០ គឺជាគោលដៅដែលគ្រូបង្គោល មាស សំអឿន បានដាក់សម្រាប់ក្រុមខ្លួន។ គ្រូបង្វឹកក្រុមតំណាងអគ្គិសនីកម្ពុជាមានទំនុកចិត្តកូនក្រុមអាចធ្វើបានតាមផែនការ ព្រោះក្រុមដែលត្រូវប៉ះគ្នានៅជុំទីពីរ ភាគច្រើនសុទ្ធតែទទួលបានលទ្ធផលស្មើគ្នា កាលជុំទីមួយកន្លងទៅ។…
ចេះតែមានអារម្មណ៍ឈឺ ដល់ពេលឆ្លុះមើល ឡុង បូរាណ ឡើងស្លុតចិត្តតែម្ដង
ខ្សែបម្រើក្លិបគិរីវង់សុខសែនជ័យ ឡុង បូរាណ នឹងស្ថិតនៅក្រៅទីលានយ៉ាងហោចណាស់៤ខែដើម្បីសម្រាកព្យាបាលរបួសទ្រនាប់ជង្គង់ដែលបានដាច់មួយរយៈធំទៅហើយ និងបានទទួលការវះកាត់នៅភ្នំពេញ កាលថ្ងៃសុក្រ ទី២៨ ខែសីហា។ កីឡាករប្រចាំក្រុមមានមូលដ្ឋាននៅខេត្តតាកែវរៀបរាប់ថា ដំបូងឡើយចេះតែមានអារម្មណ៍ឈឺ ហើយក៏គ្រោងទៅពិនិត្យនៅវៀតណាមដែរ តែដោយសារការលំបាកពេលធ្វើដំណើរអំឡុងការផ្ទុះជំងឺកូវីដ១៩…
បឹងកេតប្រកាសការចាកចេញរបស់ Paiva
ខ្សែប្រយុទ្ធ Franc Santana Paiva បានចែកផ្លូវគ្នាជាមួយក្លិបបឹងកេតហើយ។ នេះបើតាមការប្រកាសលើទំព័រ Facebook របស់ក្រុមកំពូលតារាងក្របខណ្ឌកំពូលកម្ពុជា នៅថ្ងៃសុក្រ ទី២៨ ខែសីហា។ កីឡាករជនជាតិប្រេស៊ីលខាងលើបានចូលរួមជាមួយបឹងកេតនៅដើមឆ្នាំ២០២០។…