លោក សួង បញ្ញា ដាក់ក្ដីរំពឹងលើជើងខ្លាំងរលកថ្មី បញ្ញា ហយហាក់ អាចក្លាយខ្លួនជាកម្រិតAនៅអនាគត
នៅក្នុងការបង្ហាញខ្លួននៅក្នុងការប្រកួតអន្តរជាតិដែលជាឱកាសដ៏កម្រសម្រាប់ខ្លួន បញ្ញា ហយហាក់ បានបង្ហាញសមត្ថភាពបានយ៉ាងល្អដោយវាយផ្ដួលកីឡាករអេរ៉ុងនៅក្នុងទឹកទី៣។ លទ្ធផលនេះបានធ្វើឱ្យលោក សួង បញ្ញា ដែលជាគ្រូបង្វើកបានបង្ហាញភាពជឿជាក់ទៅលើការកើនឡើងសមត្ថភាពរបស់កូនសិស្សរបស់ខ្លួន លោក សួង បញ្ញា បានលើកឡើងថា…
លោក អេ ភូថង ថាសមត្ថភាពរបស់ ធឿន ធារ៉ា ឥលូវត្រឹម ក្រុងចក្រ មិនបាច់លើកមកនិយាយនោះទេ
សមត្ថភាពរបស់ ធឿន ធារ៉ា នាពេលបច្ចុប្បន្ននេះ ត្រូវបានលោក អេ ភូថង លើកឡើងថាឈានមកដល់ចំណុចមួយ ដែលអាចតតាំងជាមួយកីឡាករលំដាប់ៗដើម្បីអភិវឌ្ឍខ្លួនបន្ថែមទៀត។ នៅពេលឃើញការលើកឡើងលើបណ្ដាលសង្គមចង់ឲ្យជួប កីឡាករថៃ ក្រុងចក្រ…
ឪពុក ម៉ន សាម៉េត នៅតែល្បីខាងស្ដោះផ្លុំព្យាបាលឆ្អឹងបាក់បែក ទោះជាវេជ្ជសាស្ត្រជឿនលឿនខ្លាំង
លោក ម៉ាង ម៉ន គ្រូបង្វឹក ក្លិបប្រដាល់យុវជនគុនខ្មែរពន្លឺថ្មី ព្រែកឯងកំចាត់គ្រឿងញៀន ក្រៅពីអាជីពជាគ្រូបង្វឹកគុនខ្មែរ លោកក៏មានជំនាញព្យាបាលឆ្អឹងឆ្អែងដែលបាក់បែកជាដើម។ លោកថា ដំបូងឡើយលោកស្ដោះផ្លុំ ព្យាបាលសម្រាប់តែកូនៗ និងសិស្សប្រដាល់របស់លោកដែលមានបញ្ហាក្រោយប្រកួតចប់តែប៉ុណ្ណោះ…
ធន់ ផានិត បង្ហើបកូនចិត្តចង់ប៉ះ ពេជ្រ ប៊ុនសិទ្ធ សារជាថ្មី
អ្នកលេងថង់យាម ធន់ ផានិត បានលើកឡើងថារូបគេចង់ជួបតទល់ជាមួយកីឡាករជួរមុខគីឡូ ៥៧ ប្រចាំសាលាប្រដាល់ ពេជ្រ សុផាន់គុនខ្មែរ កីឡាករ ពេជ្រ ប៊ុនសិទ្ធ សារជាថ្មីម្តងទៀត…
លោក ម៉ាង ម៉ន ចង់ឱ្យ ព្រំ សំណាង ធ្វើរឿងមួយដើម្បីរក្សាតម្លៃជាកីឡាករលំដាប់កំពូលរបស់គុនខ្មែរ
លោក ម៉ាង ម៉ន គ្រូបង្វឹក ក្លិបការិយាល័យទី៥កងទ័ពជើងគោល និងត្រូវជាឪពុករបស់ ម៉ន សាម៉េត ផងដែរ បានកោតសរសើរពីទេពកោសល្យ និងភាពជោគជ័យ របស់ព្រំ…
មេសង្វៀនបាយ័នធ្វើរឿងមួយចំពោះចៅក្រម បញ្ជៀសភាពមិនប្រក្រតី ខ្សែក្រវាត់ខារ៉ាបាវ រដូវកាលថ្មី
លោក នាង ស៊ីវុត្ថា អ្នកគ្រប់គ្រងសង្វៀងបាយ័នបានដាក់ចេញវិធានការណ៍មួយ ដើម្បីបញ្ជៀសភាពមិនប្រក្រតីចំពោះការដាក់ពិន្ទុលើសង្វៀន ក្នុងកម្មវិធីជើងឯករដូលកាល ទី១០។ លោកថាសមាសភាពអាជ្ញាកណ្តាល ចៅក្រម ទាំងអស់តម្រូវឱ្យប្រកាសឈ្មោះសម្រាប់គ្រប់ការប្រកួតនីមួយៗ ដើម្បីឱ្យអ្នកស្នេហាប្រដាល់គុនខ្មែរបានស្គាល់មុខមាត់ អង្គចៅក្រមដែលដាក់ពិន្ទុទាំងនោះ។…
ធន់ ស៊ីហុង បេ្តជ្ញាយកឱ្យបានពានរង្វាន់ប្រាក់លានសម្រាប់ឱកាសលើកទីពីរនេះ
កីឡាករគុនខ្មែរមកពីខេត្តព្រៃវែង ធន់ ស៊ីហុង មានការតាំងចិត្តក្រសោបពានរង្វាន់ដែលមានតម្លៃ ៤លានរៀលក្នុងការប្រកួតសប្តាហ៍នេះឱ្យបាន សម្រាប់ជាកាដូខ្លួនឯង និងជាសមិទ្ធិផលមួយទៀតចូលក្លិប ក្រោយភ្ជុំបិណ្ឌហើយ។ កន្លងមក ស៊ីហុង ក៏ធ្លាប់បានចូលរួមក្នុងកម្មវិធីលក្ខណៈម៉ារ៉ាតុងដណ្តើមពានរង្វាន់បែបនេះម្តងដែរ តែមិនទទួលបានជោគជ័យ…
ធន់ ផានិត តាំងចិត្តមិនឱ្យអ្នកគាំទ្រខកចិត្តក្នុងជំនួបលើកដំបូងតទល់ជើងខ្លាំង អ៊ីរ៉ង់
អ្នកលេងគុនខ្មែរជំនាន់ថ្មី ធន់ ផានិត ក្នុងរយៈពេលចុងក្រោយនេះតែងតែមានមុខវ៉ៃតទល់នឹងកីឡាករបរទេសជាញឹកញាប់ ភាគច្រើន ផានិត តែងតែប៉ះនឹងកីឡាករថៃ និង ឡាវជាដើម។ សម្រាប់សប្តាហ៍នេះអ្នកលេងគុនខ្មែរទម្ងន់ ៥៧ គីឡូក្រាមនឹងត្រូវទទួលលស្វាគមន៍កីឡាករមកពី…
ធន់ ស៊ីម៉ូវ ចាត់ទុកឱកាសលេចមុខក្នុងកម្មវិធីធំៗ ជាកម្លាំងចិត្តពុះពារទៅមុខ
កីឡាករមកពីប៉ែកខាងសមុទ្រ ធន់ ស៊ីម៉ូវ បានថាការដែលមានឱកាសបង្ហាញខ្លួនក្នុងកម្មវិធីធំ អាចជាផលល្អសម្រាប់អាជីពរបស់ខ្លួននៅពេលអនាគត ស៊ីម៉ូវ បន្តថាវាអាចធ្វើឱ្យអ្នករៀបចំកម្មវិធីធំៗឃើញពីសមត្ថភាព សម្រាប់ឱកាសលេងខ្សែក្រវាត់ ឬព្រឹត្តិការណ៍ធំដូចជាដណ្តើមឡាន ផ្ទះ ដី អ្វីជាដើម។…
ធន់ ក្របី ប្រវត្តិប្រកួតទល់នឹងអន្តរជាតិមិនសូវភ្លាត់ តែពិបាកប្រជែងមានឈ្មោះក្នុងកម្មវិធីធំ
យុវជនរស់នៅម្តុំប្ញស្សីកែវ ធន់ ក្របី មានប្រវត្តិប្រលូកប្រដាល់គុនខ្មែរជាង ៨០ ប្រកួត ក្នុងនោះរូបគេទទួលបានជ័យជំនះខ្ទង់ ៦០ ដង និងចាញ់ប្រមាណ ១៥ដង ខណៈជំនួបអន្តរជាតិ…
លោក ពេជ្រ សុផាន់ បកស្រាយចំពោះមតិមហាជនលើកឡើងថា ពេជ្រ សម្បត្តិ វាយញឹកពេក
ក្រោយឃើញ ពេជ្រ សម្បត្តិ មានទីផ្សារប្រកួតច្រើន ក៏មានមតិមហាជនក្នុងវិស័យគុនខ្មែរលើកឡើងពីការបារម្ភមួយចំនួនខ្លាចកីឡាករជើងខ្លាំងទម្ងន់ ៦០ គីឡូក្រាមរូបនេះអាចនឹងប្រឈមបញ្ហារបួស បាក់កម្លាំង និងបញ្ហាមួយចំនួនដែលអាចខាតបង់ក្នុងអាជីពរបស់គាត់។ ជាមួយគ្នានេះដែរ លោក…
ពេជ្រ សុផាន់ ជឿថា ពេជ្រ សម្បត្តិ អាចប្រលូកសង្វៀនលំដាប់ៗ ខណៈតម្លៃខ្លូនកំពុងកើនខ្លាំង
លោកគ្រូ ពេជ្រ សុផាន់ មានក្តីជឿជាក់យ៉ាងមុតមាំថា ពេជ្រ សម្បត្តិ អាចនឹងមានលទ្ធភាពប្រលូកក្នុងសង្វៀនធំៗ ក្នុងតំបន់ និងពិភពលោក បើរូបគេនៅតែបន្តសកម្មភាពលេចធ្លោរបែបនេះ។ ទន្ទឹងនឹងនេះគ្រូបង្វឹកសំបូរយុទ្ធសាស្រ្តដ៏ដែល ប្តេជ្ញាពង្រឹងសមត្ថភាពកូនសិស្សលោកឱ្យកាន់តែខ្លាំង…