Skip to content
    ទំព័រដើម  »  កីឡាជាតិ

លោក ម៉ាក សាមឿន ជឿជាក់ ពុធ សំបូរ ក្នុងការដណ្តើមខ្សែក្រវាត់ WBC តែបារម្ភរឿង១

លោក ម៉ាក សាមឿន គ្រូបង្វឹកកីឡាករ ពុធ សំបូរ បានលើកឡើងជុំវិញដំណើរចេញទៅប្រកួតនៅប្រទេសអូស្ត្រាលីលើកដំបូងរបស់កូនសិស្សដោយថាក្នុងនាមជាគ្រូពិតណាស់ចង់ឃើញសិស្សជោគជ័យរាល់ការប្រកួតទាំងអស់ពេលចេញវាយម្តងៗ។ លើសពីនេះលោកបន្ថែមថាសម្រាប់យុទ្ធសាស្រ្ត ស្នៀតប្រយុទ្ធ និងតាក់តិចផ្សេងៗលោកជាគ្រូបង្វឹកផ្ទាល់បានត្រៀមរូចរាល់អស់ហើយសម្រាប់ សំបូរប្រើប្រាស់ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់កម្រិតពិភពលោកមួយនេះ។

ទន្ទឹមក្ដីរំពឹង គ្រូបង្វឹកនិងជាអាជ្ញាកណ្ដាលឆ្នើមរូបនេះ ក៏បានបង្ហាញក្តីបារម្ភជុំវិញលក្ខខណ្ឌនៃការដាក់ពិន្ទុ និងការកាត់ក្តី ត្បិតនេះជាការប្រកួតលើទឹកដីគេ ប្រើប្រាស់នៃលក្ខខណ្ឌប្រកួតរបស់គេទៀតផងនោះ។

មួយរយៈចុងក្រោយនេះ ពុធ សំបូរ កំពុងតែឡើងជើងគួរកត់ស្គាល់ និងក្រសោបបានសមិទ្ធផលក៏ដូចជាឱកាសការប្រកួតជាប់លាប់ផងដែរ។ សម្រាប់ការចេញប្រកួតនៅប្រទេសអូស្ត្រាលីនេះរូបគេនឹងត្រូវប្រកួតនៅថ្ងៃទី ២២ ចុងខែនេះ ដែលប្រព្រឹត្តនៅទីក្រុងស៊ីដនីផ្ទាល់តែម្តង៕