ព័ត៌មាន កីឡាជាតិ ចុងក្រោយ

អតីតកីឡាករបាល់ទាត់ជម្រើសជាតិ ហួត សុគន្ធា ភ្ញាក់ផ្អើលចំពោះការចូលរួមជួយរូបលោក

អតីតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា លោក ហួត សុគន្ធា ថ្លែងថា មិននឹកស្មានមានអ្នកចូលរួមជួយរូបលោកច្រើនបែបនេះ ក្នុងកម្មវិធីបាល់ទាត់ដើម្បីរៃអង្គាសថវិកាព្យាបាលជំងឺខ្សោយតម្រងនោមរបស់លោក៕

Sovann Tith

មកស្គាល់ រស់ សុមនា ម្ចាស់មេដាយមាសវាយសីស៊ីហ្គេម២០២៣ និងជា Freshie Girl លេខ៦ឆ្នាំ២០២២

ពន្លកកីឡា៖ មកស្គាល់ រស់ សុមនា ម្ចាស់មេដាយមាសវាយសីស៊ីហ្គេម២០២៣ និងជា Freshie Girl លេខ៦ឆ្នាំ២០២២

Neak Tola

ខ្សែបម្រើស្លាបប្ញស្សីកែវ ម៉ាន់រ៉ូ យ៉ានី ៖ អ្នកគាំទ្រច្បារអំពៅដាក់សម្ពាធ តែយើងព្យាយាមយកឈ្នះបានសម្រេច

កីឡាករក្រុមឫស្សីកែវ ម៉ាន់រ៉ូ យ៉ានី សារភាពថា បានរងសម្ពាធខ្លះពីអ្នកគាំទ្រក្រុមវម្ចាស់ផ្ទះវិទ្យាល័យច្បារអំពៅ ប៉ុន្តែក្រុមគេបានព្យាយាមជម្នះបញ្ហានេះ ហើយប្រឹងប្រែងរហូតអាចរកកគ្រាប់បាល់នាំមុខបានមុន។ ក្រុមវិទ្យាល័យឫស្សីកែវបានយកឈ្នះផ្ទះច្បារអំពៅដោយលទ្ធផល៤ទល់នឹង០ សប្ដាហ៍ទី០២ នៃពានរង្វាន់ AIA ជើងឯកវិទ្យាល័យ…

Neak Tola

ពេទ្យក្រុមព្រែកលៀបយកប្រកួត AIA ជើងឯកវិទ្យាល័យជាបទពិសោធសម្រួចចំណេះដឹងខ្លួន

យុវតី២រូបដែលជាពេទ្យប្រចាំក្រុមបាល់ទាត់វិទ្យាល័យព្រែកលៀប អះអាងថា ការប្រកួត AIA ជើងឯកវិទ្យាល័យពិតជាសំខាន់សម្រាប់ខ្លួនដើម្បីសម្រួចបទពិសោធ និងចំណេះដឹងក្នុងការងារពេទ្យកីឡា។សិស្សថ្នាក់ទី១១នៃវិទ្យាល័យព្រែកលៀបទាំង២រូបថ្លែងថា មានបំណងចង់ក្លាយជាពេទ្យនាពេលអនាគត៕

Sovann Tith

គ្រូបង្វឹកមួយរូបលើកទឹកចិត្តអ្នកនិយមកីឡាវាយសីគួរឆ្លៀតពេលរៀនពីរបៀបលេងឱ្យបានត្រឹមត្រូវ

លោក លាង ភីណា ជាគ្រូបង្វឹកវាយសីមួយរូប បានលើកទឹកចិត្តអ្នកនិយមលេងកីឡាមួយនេះ គួរឆ្លៀតពេលរៀនពីរបៀបលេងឱ្យបានត្រឹមត្រូវតាមស្តង់ដារ៕

Sovann Tith

ក្រុមអ្នកគាំទ្រ Liverpool នៅកម្ពុជាប្រមូលមូលនិធិបាន ៦០០ដុល្លារជូនមន្ទីរពេទ្យគន្ធបុប្ផាចំថ្ងៃ បង្កើតក្រុមរបស់ខ្លួន

ក្រុមអ្នកគាំទ្រ Liverpool នៅកម្ពុជាហៅកាត់ថា LFC-KH បានប្រារព្ធខួបកំណើតក្រុមអ្នកគាំទ្ររបស់ខ្លួនគម្រប់ ១២ឆ្នាំ ដោយបង្កើតជាមូលនិធិប្រមូលពីសមាជិកបានចំនួន ៦០០ដុល្លារសហរដ្ឋអាមេរិកដើម្បីយកទៅជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា  ដែលមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប ។ មូលនិធិនេះត្រូវបានបង្កើតឡើងដោយលោក​ ស៊ិន…

narongrewooded

កុមារា ពៅ វិរៈ ចាត់ទុកពាន ITF Asian U14 Junior 2023 ជាការប្រកួតដកស្រង់បទពិសោធអន្តរជាតិ

កុមារា ពៅ វិរៈជាយុវជនថ្នាលកីឡាវាយកូនបាល់ម្នាក់ក្នុងចំណោម២នាក់ដែលមានឈ្មោះប្រកួតក្នុងព្រឹត្តិការណ៍កីឡាវាយកូនបាល់យុវជនទ្វីបអាស៊ីអាយុក្រោម ១៤ ឆ្នាំ (ITF Asian U14 Junior Championships) ឆ្នាំ២០២៣ ដែលដំណើរការចាប់ផ្ដើមពីថ្ងៃទី៤…

Neak Tola

អ្នកនិយមលេងកីឡាតាមទីសារធារណៈផ្តាំពលរដ្ឋចូលចិត្តសេពគ្រឿងស្រវឹងគួរឆ្លៀតពេលហាត់ប្រាណ

លោក សុត សារ៉ាត់ អ្នកចូលចិត្តលេងកីឡាទាត់សីដក់ ឬសីប៉ាក់តាក្រនៅមុខសួនច្បារវត្តបទុមវតីបានរៀបរាប់ប្រាប់អំពីការអត្ថប្រយោជន៍នៃការលេងទាត់សីដក់ថាការលេងកីឡាមួយនេះជួយពង្រឹងសុខភាព ជួយឱ្យមានអារម្មណ៍ល្អ និងបានបង្កើតមិត្តភក្តិថ្មីៗផងដែរ។ លោកក៏បានសូមណូមពរឱ្យប្រជាពលរដ្ឋដែលចូលចិត្តសេពគ្រឿងស្រវឹង គួរកាត់បន្ថយ និងចំណាយពេលលេងកីឡាខ្លះផង។ “ពិសារអ្វីពិសារទៅកុំភ្លេចហាត់ប្រាណផង ឆ្លៀតឱ្យបានចេញជាតិពុល…

Neak Tola

យុវតីម្នាក់មកពីត្បូងឃ្មុំធ្លាប់ទៅប្រកួតនៅជប៉ុន រំឭករឿងជម្នះចិត្តអ្នកផ្ទះចូលលេងបាល់ទាត់តាមក្តីស្រមៃ

យុវតី វឿន លីហ្សា មកពីខេត្តត្បូងឃ្មុំបានជម្នះចិត្តក្រុមគ្រួសារចូលលេងបាល់ទាត់ដែលជាកីឡាខ្លួនស្រឡាញ់មកតាំងតែពីតូចមក ទោះបីជាត្រូវឱពុកម្តាយស្តីបន្ទោសយ៉ាងណាក៏នាងលួចទៅលេងដដែល។ កូនស្រីក្នុងគ្រួសារជាកសិកររូបនេះព្យាយាមលេងបាល់ទាត់រហូតទាល់តែមានឈ្មោះលេងឱ្យក្រុមបាល់ទាត់តំណាងខេត្តត្បូងឃ្មុំ និងក៏ធ្លាប់មានឱកាសលេងឱ្យក្រុមជម្រើសជាតិកម្រិតយុវជនក្រោមអាយុ ១៧ នៅប្រទេសជប៉ុនកាលពីដើមឆ្នាំ ២០២៣នេះផងដែរ។“ខ្ញុំដំបូងៗគាត់ឃើញខ្ញុំលេងយប់ៗ គាត់អត់ចង់ឱ្យខ្ញុំលេងទេ តែខ្ញុំនៅតែតស៊ូលេងរហូតទោះត្រូវគាត់វាយពេលខ្លះក៏ដោយ…

Neak Tola

ឯកឧត្ដម សៅ សុខា អំពាវនាវក្រុមហ៊ុនវិនិយោគគាំទ្រសហការជាមួយ FFC និងជួយដល់សកម្មភាពបាល់ទាត់ជាតិ

ឯកឧត្ដម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានអំពាវនាវដល់ក្រុមហ៊ុនវិនិយោគទាំងនោះគាំទ្រសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមជួយឧបត្ថម្ភទៅដល់សកម្មភាពកីឡាបាល់ទាត់។ ឯកឧត្ដមមានប្រសាសន៍បែបនេះក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នាលើភាពជាដៃគូឧបត្ថម្ភ រវាងសហព័ន្ធ និងមីនេបៀ (ខេមបូឌា) រយៈពេល២ឆ្នាំបន្តទៀត នៅថ្ងៃទី០៤ ខែកញ្ញា…

Sovann Tith