ធ្លាប់ទទួលផលពីកូនឃ្លីលើតុ ហួន ពុធប្ញទ្ធីសក្តិ គ្រោងបង្កើតក្លឹបផ្ទាល់ខ្លួនជាការតបស្នងពេលមានធនធាន
សុភាសិតរបស់ខ្មែរយើងពោលថា ផឹកទឹកឱ្យនឹកដល់ប្រភព ជ្រកម្លប់ឱ្យនឹកដល់អ្នកដាំ។ ស្របគ្នានេះដែរ យុវជន ហួន ពុធប្ញទ្ធីសក្តិ កីឡាករថ្នាលជម្រើសជាតិកីឡាវាយកូនឃ្លីលើតុកម្ពុជាបានបង្ហាញពីផែនការរួមចំណែកថែរក្សា និងអភិវឌ្ឍកីឡាដែលខ្លួនស្រឡាញ់តាមរយៈការបង្កើតនៅក្លឹបវាយប៉េងប៉ុងផ្ទាល់ខ្លួនមួយនាថ្ងៃខាងមុខ។ សិស្សវិទ្យាល័យ ហ៊ុនសែន បូរី១០០ខ្នង…