ក្រៅពីថ្នាលជម្រើសជាតិកីឡាវាយកូនឃ្លីលើតុ កេង កិត្តិគុណ ក៏ជាអ្នកនិយមកីឡាប្រណាំងម៉ូតូស្ព័រមួយរូបដែរ
យុវជន កេង កិត្តិគុណ ជាកីឡាករថ្នាលជម្រើសជាតិកីឡាវាយកូនឃ្លីលើតុកម្ពុជាលើសពីនេះរូបគេក៏ជាអ្នកស្នេហាវិស័យប្រណាំងយាន្តយន្តមួយរូបផងដែរ។ ដោយសារតែចិត្តស្រឡាញ់តាំងពីតូចខ្លះផងយុវជនវ័យ១៧ លើកឡើងថាគេសម្រេចចិត្តចូលជិះម៉ូតូបែបប្រណាំងនេះក្នុងចុងឆ្នាំ២០២៣។ ក្រុមគ្រួសាររបស់សិស្សសាលាអន្តរជាតិផារ៉ាហ្គនដដែលមិនជាសាទរប៉ុន្មាន តែគេនៅតែបន្តទៅហ្វឹកហាត់ ឬហៅថា Track’s Day ជាប្រចាំ។…
ដំបូងមិនចាប់អារម្មណ៍ តែបានឪពុកជំរុញចិត្ត យុវជន កេង កិត្តិគុណ វិវឌ្ឍខ្លួនដជាប់ជម្រើសជាតិវាយកូនឃ្លីលើតុ
មិនខុសពីក្មេងៗខ្មែរដទៃកាលពីតូចយុវជន កេង កិត្តិគុណ ដែលជាកីឡាករជម្រើសជាតិវាយកូនឃ្លីលើតុបានសារភាពថាពីតូចគេចូលចិត្តលេងបាល់ទាត់ជាងវាយប៉េងប៉ុងនេះ។ តែដោយសារមានការជំរុញខ្លាំងពីលោកឪពុកដែលជាអ្នកចូលចិត្តលេងវាយកូនឃ្លីលើតុយុវជនវ័យ ១៧ឆ្នាំ ថាគេចាប់ផ្តើមលេងតាមការណែនាំមករហូតជាប់ចិត្តលើកីឡានេះបន្តិចម្តងៗ។ កូនអ្នកទីក្រុងភ្នំពេញកត់សម្គាល់ក្រោយពីជាប់ចិត្ត និងធ្លាប់ទទួលបានសមិទ្ធផលពីកីឡាវាយកូនឃ្លីនេះផ្សេងៗ កិត្តិគុណ ថាការលេងកីឡាវាយកូនឃ្លីលើតុនេះហាក់ទទួលបានផលលឿនជាងកីឡាផ្សេងៗដែលគេធ្លាប់បានលេងកន្លងមក។ សិស្សសាលាអន្តរជាតិផារ៉ាហ្គនខាងលើបន្តថាថ្វីបើធ្លាប់ទទួលបានមេដាយផ្សេងៗនៅក្នុងស្រុកជាច្រើន…