ពីក្រុមមួយទៅក្រុមមួយកីឡាការិនី ឈន ស្រីនី ថាតែងតែក្រេបជញ្ជក់បានមេរៀនថ្មីៗ
កីឡាការិនី ឈន ស្រីនី ប្រធានក្រុមបាល់ទាត់នារីបឹងកេតបានរំឭកពីដំណើរចាប់អាជីពបាល់ទាត់របស់ខ្លួនដោយផ្តើមដំបូងជាមួយក្រុមនារីភ្នំពេញក្រោន រួចទៅចូលរួមជាវិសាខា និងបច្ចុប្បន្នរួមរស់ជាមួយក្រុមនារីបឹងកេត ដោយប្រធានក្រុមអាយុ២៦ឆ្នាំរូបនេះបញ្ជាក់ថាពីក្រុមទៅមួយក្រុមខ្លួនតែងតែវិវត្តសមត្ថភាពរបស់ខ្លួនមិនថាមូលដ្ឋានគ្រឹះនៃបាល់ទាត់ បច្ចេកទេសលេង និងការលេងសហការគ្នាដោយមានរបៀបរបបលេងជាក្រុមត្រឹមត្រូវ។ កូនអ្នកខេត្តកំពង់ស្ពឺរូបនេះបន្ថែមថាសម្រាប់ការមកចូលរួមជាមួយក្រុមបាល់ទាត់នារីបឹងកេតបានមួយរដូវកាលមកនេះរូបគេថារៀនសូត្របានច្រើនមិនថាពីក្រុមគ្រូៗ មិត្តរួមក្រុម និងថ្នាក់លើជាច្រើនចំណុច។…
បទពិសោធប្រឡូកលីគឆ្នាំមុនប្រធានក្រុមបឹងកេតនារី ថាជាមេរៀនល្អមួយសម្រាប់សម្រួចសមត្ថភាពត្រៀមរដូវកាលថ្មី
កីឡាការិនី ឈន ស្រីនី ប្រធានក្រុមបាល់ទាត់នារីបឹងកេតក្នុងឱកាសប្រមូលផ្តុំហ្វឹកហាត់សារជាថ្មីត្រៀមសម្រាប់ប្រកួតប្រជែងពានរង្វាន់ខេមបូឌានលីគនារីនាពេលខាងមុខបានលើកឡើងថាខ្លួនពិតជាសប្បាយរីករាយដែលបានវិលត្រឡប់មកហ្វឹកហាត់ជុំគ្នាឡើងវិញជាមួយមិត្តរួមក្រុមទាំងអស់។ យុវតីវ័យ ២៦ឆ្នាំបន្តថាការវិលត្រឡប់ជាថ្មីនេះរូបគេ មិត្តរួមក្រុម ក៏ដូចជាថ្នាក់ដឹកនាំក្រុមទាំងមូលបានកំណត់នៅគោលដៅថ្មី ស្របពេលរដូវកាលមុនបញ្ចប់ទៅត្រឹមចំណាត់ថ្នាក់លេខ៦ប្រចាំតារាងក្រុមចូលរួមសរុប។ ឆ្លងកាត់បទពិសោធប្រកួតមួយរដូវកាលមកនេះម្ចាស់អាវលេខ៩៩ដដែលមើលឃើញពីភាពឆកល្វែងមួយចំនួនរបស់ក្រុមលើចំណុចខ្វះខាតភាពសហការជាក្រុម តំបន់ប្រយុទ្ធមិនទាន់មានភាពមុតស្រួច និងបញ្ហាមួយចំនួនត្រូវដុសខាត់បន្ថែម។…