ប្រធានក្រុមវិសាខានារី ហ៊ា ស្រីឡាស់ កត់សម្គាល់ថាក្រុមបឹងកេតនារីក្នុងរដូវកាលនេះហាក់មានការរីកចម្រើន
ក្រោយមិនអាចយក៣ពិន្ទុពីក្រុមម្ចាស់ផ្ទះបឹងកេតនារីពីការប្រកួតខេមបូឌានលីគនារី សប្តាហ៍ទី៣ ប្រធានក្រុមវិសាខានារី ហ៊ា ស្រីឡាស់ បានបង្ហាញការខកចិត្តខ្លះៗ ស្របពេលក្រុមខ្លួនមានឱកាសនាំមុខក្រុមម្ចាស់ផ្ទះទៅហើយ ក៏ដូចជាមានឱកាសក្នុងការបញ្ចប់ទីជាច្រើនលើកតែដោយត្រូវបដិសេធពីអ្នកចាំទីបឹងកេតជាច្រើនសារដូចគ្នា។ ខ្សែការពារវ័យ ២៣ឆ្នាំរូបនេះក៏បានលើកឡើងថាក្រុមបឹងកេតនារីក្នុងប៉ុន្មានប្រកួតដំបូងនៃលីគនេះហាក់មានការល្អប្លែកបើធៀបពីរដូវកាលមុន។ ដោយកូនអ្នកខេត្តសៀមរាបរូបនេះបានមើលឃើញពីចំណុចដែលធ្វើឱ្យក្រុមនារីបឹងកេតមានកែប្រែគឺពាក់ព័ន្ធទៅនឹងកត្តាកីឡាការិនីបឹងកេតមានកម្លាំងល្អ ការប្រាស្រ័យទាក់ទងរវាងគ្នានឹងគ្នាក៏ល្អ…
អ្នកចាំទីបឹងកេតនារី កែម ស្រីលាភ និយាយអ្វីខ្លះ? ក្រោយជាប់ជា MVP ក្នុងការបង្ហាញខ្លួនលើកដំបូង
អ្នកចាំទីក្រុមបាល់ទាត់បឹងកេតនារី កែម ស្រីលាភ ក្រោយក្រុមចែកគ្នាម្នាក់១ពិន្ទុពីការស្មើគ្នា ២ ទល់នឹង ២ ទល់ក្រុមវិសាខានៃការប្រកួតខេមបូឌានលីគនារី ឆ្នាំ២០២៥ សប្តាហ៍ទី៣ និងក៏ក្លាយជាកីឡាការិនីល្អប្រចាំការប្រកួតនោះផង ដោយអ្នកចាំទីវ័យ…
គ្រូក្រុមសៀមរាបនារីថាការអវត្តមានកីឡាការិនីស្នូលមួយចំនួនពិតជាជះឥទ្ធិពលដល់គុណផលក្រុម
ក្រោយចប់ការប្រកួតទីមួយស្មើគ្នាក្នុងលទ្ធផល ១ទល់នឹង១ រវាងក្រុមបឹងកេតនារីនិងក្រុមសៀមរាបនារីការប្រកួតខេមបូឌានលីគនារី ឆ្នាំ២០២៥ សប្តាហ៍ទី១ លោក លី ធារ៉ា គ្រូបង្គោលក្រុមសៀមរាបនារីបានបង្ហាញអារម្មណ៍រីករាយពេលឃើញសកម្មភាពបាល់ទាត់នារីវិលត្រឡប់មកវិញ។ យ៉ាងណាគ្រូបង្គោលក្រុមមានមូលដ្ឋានមកពីខេត្តសៀមរាបក៏បន្តទៀតថាមិនទាន់ពេញចិត្តគុណផលលេងរបស់កូនក្រុមក្រុមក្នុងប្រកួតនេះនៅប៉ុន្មានឡើយ ដោយលោកបញ្ជាក់ថាមកពីកត្តាអវត្តមានសមាសភាពក្រុមកីឡាការិនីស្នូលមួយចំនួនរបស់ក្រុមលោកដែលជាប់ភារកិច្ចក្រុមជម្រើសជាតិ។ ប៉ុន្តែនេះក៏ជារឿងដ៏ល្អមួយដែរ…