ហេតុផលធំៗដែលនាំឱ្យអ្នកចាំទី ឆេង ចន្ថា ផ្លាស់ប្តូរមកចូលរួមជាមួយបឹងកេត
តាំងតែពីឆ្នាំ២០១៩ ក្រោយចាកចេញពីថ្នាលក្រុមព្រះខ័នរាជស្វាយរៀង កីឡាករ ឆេង ចន្ថា បានទៅរួមរស់ជាមួយក្លិបបាល់ទាត់អាយអេសអាយដង្កោសែនជ័យមករហូតដល់រដូវកាលឆ្នាំ ២០២៤-២០២៥នេះ ទើបរូបគេសម្រេចចិត្តផ្លាស់មកជាមួយបឹងកេត។ នៅពេលនេះកីឡាករវ័យ ២៥ឆ្នាំរូបនេះបានមកចូលរួមជាមួយបឹងកេតជាផ្លូវការសម្រាប់ត្រៀមខ្លួនក្នុងរដូវកាលថ្មីនាពេលខាងមុខ។ ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារ AMS…