ហេតុផលធំៗដែលនាំឱ្យអ្នកចាំទី ឆេង ចន្ថា ផ្លាស់ប្តូរមកចូលរួមជាមួយបឹងកេត

sok sovanpanha
21 មើល
0 នាទីអាន

តាំងតែពីឆ្នាំ២០១៩ ក្រោយចាកចេញពីថ្នាលក្រុមព្រះខ័នរាជស្វាយរៀង កីឡាករ ឆេង ចន្ថា បានទៅរួមរស់ជាមួយក្លិបបាល់ទាត់អាយអេសអាយដង្កោសែនជ័យមករហូតដល់រដូវកាលឆ្នាំ ២០២៤-២០២៥នេះ ទើបរូបគេសម្រេចចិត្តផ្លាស់មកជាមួយបឹងកេត។ នៅពេលនេះកីឡាករវ័យ ២៥ឆ្នាំរូបនេះបានមកចូលរួមជាមួយបឹងកេតជាផ្លូវការសម្រាប់ត្រៀមខ្លួនក្នុងរដូវកាលថ្មីនាពេលខាងមុខ។

ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារ AMS Sports អ្នកចាំទីមានមូលដ្ឋាននៅទីក្រុងភ្នំពេញរូបនេះបានលើកឡើងពីហេតុផលគោលៗមួយចំនួននៅពីក្រោយការសម្រេចចិត្តមកចូលរួមជាមួយក្រុមរហ័សនាមនាគខៀវមួយនេះ ដោយគេថារូបគេចង់ទទួលបានការប្រកួតប្រជែងមួយដែលថ្មី ណាមួយបឹងកេតជាក្លិបមួយល្បីល្បាញក្នុងបាល់ទាត់កម្ពុជា ពិសេសបំផុតគឺរូបគេបានថាឱកាសបង្ហាញសមត្ថភាពនៅក្រុមធំដូច្នេះ គឺជាផលវិជ្ជមានមួយសម្រាប់គេក្នុងការជាប់ក្នុងក្រុមជម្រើសជាតិនាថ្ងៃណាមួយ។

គួររំឮកថា កីឡាករ ឆេង ចន្ថា ផ្តើមលេងបាល់ទាត់ដំបូងៗជាមួយក្រុមអង្គការធម្មតាៗតស៊ូពុះពាររហូតបានជាប់ក្នុងក្រុមយុវជនរបស់ព្រះខ័នរាជស្វាយរៀង និងបន្តជាកីឡាករសំខាន់មួយរូបក្នុងក្រុមអាយ អេស អាយ តាំងតែពីឆ្នាំ ២០១៩ ដល់ ២០២៥៕