Skip to content
យុវតីវ័យ២៣ឆ្នាំម្នាក់ចាប់ជំនាញជាគ្រូកាយសម្បទា និងជាសហម្ចាស់ក្លិបហាត់ប្រាណមួយកន្លែង
    ទំព័រដើម  »  កីឡាជាតិ

យុវតីវ័យ២៣ឆ្នាំម្នាក់ចាប់ជំនាញជាគ្រូកាយសម្បទា និងជាសហម្ចាស់ក្លិបហាត់ប្រាណមួយកន្លែង

មានអាយុត្រឹម២៣ឆ្នាំក្នុងឆ្នាំ២០២៣នេះ កញ្ញា រ័ត្ន ពិសិដ្ឋដានី គឺជាគ្រូកាយសម្បទាផង និងជាសហម្ចាស់កន្លែងហាត់ប្រាណមួយនៅជិតផ្សារដើមគររាជធានីភ្នំពេញ។

អតីតនិស្សិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មដដែលបញ្ជាក់ថា ការចាប់ជំនាញជាគ្រូបង្វឹក និងសហការបើកកន្លែងហាត់ប្រាណនេះ ព្រោះចង់ចែករំលែកពីការរក្សាសុខភាពឱ្យបានត្រឹមត្រូវ។ ម្យ៉ាង កញ្ញាក៏ជាអ្នកស្រលាញ់ការហាត់ប្រាណតាំងពីអាយុ១៨ឆ្នាំម្ល៉េះ៕